CamNews

កំសាន្ត 

Jonghyun សមាជិកក្រុម​ SHINee ជួបគ្រោះថ្នាក់ចរាចរ

ថ្ងៃនេះដែលជាថ្ងៃទី ១ ខែ មេសា ផលិតកម្ម SM Entertainment បានចេញមកប្រកាសថា
Jonghyun សមាជិកក្រុម SHINee បានជួបនឹងគ្រោះថ្នាក់ចរាចរក្នុងពេលបើកបរលើស្ពាន
Dongho កាលពីព្រឹកមិញ ។ ឡានរបស់ Junghyun បានបុកជាមួយរបាំងដែកការពារស្ពាន
ភ្លាមៗ Junghyun ក៏ត្រូវបានដឹកទៅកាន់មន្ទីពេទ្យដើម្បីធ្វើការសង្រ្គោះបន្ទាន់ផងដែរ ។



តែអ្នកទាំងអស់គ្នាមិនបាច់បារម្ភទៀតទេព្រោះ SM Entertainment បានប្រាប់ថា Junghyun
មិនមានរបួសធ្ងន់ធ្ងរនោះទេគឺ មានតែមានរបួសលើច្រមុះតែប៉ុណ្ណោះ ។ ពេលនេះរូបគេ
កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យ​ Gangnam គ្រូពេទ្យនឹងមើលថែទាំរបួសនឹងពិនិត្យមើល
ថា Junghyun គួរតែលុបចោលកម្មវិធីទាំងប៉ុន្មានដែល Junghyun ត្រូវចូលរួម ឬ ក៏អត់ ៕ 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: junghyun Shinee accident