CamNews

តារា 

Justin Bieber ជួបគ្រោះថ្នាក់ចរាចរ ដោយសារតែក្រុមអ្នកថតរូប ដេញតាមពេក

ជាមួយនិង ភាពល្បីល្បាញរបស់តារាវ័យក្មេង Justin Bieber តែងតែទាក់ទាញ អ្នកតាមថតរូបជា ច្រើនដើម្បី យកព័ត៌មាន គ្រប់ទីកន្លែងដែល តារាវ័យក្មេងនេះ ទៅដល់ ។ ដោយសារតែហេតុនេះ ហើយវាបាន បង្កអោយមានគ្រោះថ្នាក់ មួយកើតឡើង ។



កាលពីម្សិលមិញនេះ Justin Bieber ត្រូវបានគេ រាយការណ៍មកថា បានជួបគ្រោះថ្នាក់ចរាចរមួយ ដែលបណ្តាលមកពី អ្នកតាមថតរូបទាំងនោះ ។ ប្រភពព័ត៌មាន បានអោយដឹងថា Justin Bieber ជិះឡាន Cadilac Escalade ខ្មៅដែលត្រូវ បានបុកពីចំហៀង ដោយឡាន BMW SUV ដែលត្រូវ បានគេដឹងថា ឡាននោះជាឡាន របស់អ្នកតាមថតរូប ។ គ្រោះថ្នាក់ចរាចរនោះ ផងដែរគ្រាន់តែ ជាគ្រោះថ្នាក់តូចតាច ប៉ុណ្ណោះហើយ ក៏គ្មានអ្នករបួសអ្វីដែរ ។

Justin Bieber ពេលចេញពី Mastro មុនពេលគ្រោះថ្នាក់

យ៉ាងណាមិញ គេមិនទាន់បញ្ចេញ អត្តសញ្ញាណ អ្នកបើកបរឡាន​ BMW SUV នៅឡើយទេតែ យើងបានដឹងថា ហេតុការណ៍ បានកើតឡើងនៅ Beverly Hill ជិតភោជនីយដ្ឋាន Mastro ៕ 

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ Mirror


Tags: star singer justin bieber accident