CamNews

កំសាន្ត 

ផ្អើលអ្នកគាំទ្រខ្មែរ​យ៉ាងច្រើន​កុះករ ពេលឃើញ​វត្តមាន​តារាថៃ​សម្ដែង​ក្នុងរឿង "ខ្ញុំខ្លាចហើយម៉ែណាត"

ភ្នំពេញ៖ តារាសម្តែងថៃ ក្នុងរឿង “ខ្ញុំខ្លាចហើយម៉ែណាត” ឬ ជាភាសា អង់គ្លេសថា “Make Me Shudder 2” បានមកជួប អ្នកគាំទ្ររបស់គេ នៅតាមបណ្តា រោងភាពយន្តនានា នៅរាជធានីភ្នំពេញ ក្នុងនោះមានរោងភាពយន្ត លេជិន ផងដែរ ។

ប្រភពព័ត៌មាន បានឱ្យដឹងថា ដំណើរមកដល់ រោងភាពយន្ត នៅភ្នំពេញ របស់តួសម្តែងថៃនេះ បានធ្វើឡើង កាលពីថ្ងៃទី៤-៧ ខែឧសភា ឆ្នាំ២០១៤ កន្លងទៅ មុនពេលរឿងរបស់ពួកគេ ចាក់បញ្ចាំង នៅបណ្តារោងភាពយន្ត នៅកម្ពុជា ។ រឿង “ខ្ញុំខ្លាចហើយម៉ែណាត” នឹងត្រូវចាក់បញ្ចាំងចាប់ពីថ្ងៃទី១៥ ខែឧសភា ខាងមុខនេះ ។

ស្របពេលភាពយន្ត បរទេស កំពុងទទួលបាន ការគាំទ្រ នៅកម្ពុជា ភាពយន្តថៃ ក៏បានពេញនិយម គួសមផងដែរ ជាមួយនឹងគ្នា មានយុវវ័យប្រមាណ ១ពាន់នាក់ បានគាំទ្រ ដល់ដំណើរមកដល់ របស់តួសម្តែង ក្នុងរឿង “ខ្ញុំខ្លាចហើយម៉ែណាត” នេះ ។ ពួកគេ បានសប្បាយរីករាយ ជាមួយការថតរូបរបស់តារាសម្តែង និង សុំហត្ថលេខា  ពីតារាក្នុងដួងចិត្តរបស់គេ ជាពិសេសរង់ចាំ ការទស្សនារឿង “ខ្ញុំខ្លាចហើយម៉ែណាត”  ដែលនឹងបញ្ចាំង នៅ រោងភាពយន្ត លេជិនក្នុងពេលឆាប់ៗនេះ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news