CamNews

ប្លែកៗ 

Skype អាចជួយអោយអ្នក ថតរូបជាមួយគ្នា ទោះមិននៅក្បែរគ្នា

តើអ្នកកំពុងរបស់នៅឆ្ងាយពីពុកម្ដាយ គ្រួសារ ឬមនុស្សដែលអ្នកស្រឡាញ់? សូមកុំអាល
យល់ថា អ្នកកំពុងរស់នៅឆ្ងាយពីគ្នា និងមិនអាចថតរូបជាមួយគ្នាបាន! Skype អាចជួយអ្នក
អោយនៅក្បែរគ្នា និងថតរូបជាមួយគ្នាបាន។

ការរស់នៅឆ្ងាយពីគ្នា បានធ្វើអោយមនុស្សជាច្រើនពិបាកចិត្ដ ពួកគេមិនអាចថតរូបជាមួយគ្នា
បាន។ ប៉ុន្ដែ ជាងថតរូប John Clang បានរកឃើញវិធីល្អមួយ ជួយអោយអ្នកដែលនៅឆ្ងាយ
ពីគ្នា អាចថតរូបជាមួយគ្នាបាន តាមរយៈ Skype។
ជាដំបូង គឺត្រូវភ្ជាប់ប្រព័ន្ធ Skype ភាគីដែលចង់ថតរូបត្រូវប្រើម៉ាស៊ីនបញ្ចាំងស្លាយ បាញ់រូប
ភាពភាគីម្ខាងទៀត ចេញពីម៉ាស៊ីនស្លាយ ទៅលើជញ្ជាំងពណ៌ស អ្នកដែលចង់ថតរូបជាមួយ
ភាគីនៅឆ្ងាយ ទៅឈរនៅក្បែររូបភាពលើជញ្ជាំងនោះ រូចអោយអ្នកផ្សេងជួយថតរូបទាំង
មនុស្សពិត និងស្រមោលលើជញ្ជាំង។ ធ្វើបែបនេះ អ្នកនឹងបានរូបថតមួយសន្លឹកដែលមើល
ទៅដូចជាអ្នកកំពុងតែឈរនៅក្បែរគ្នា កន្លែងតែមួយ និងថតរូបជាមួយគ្នាពិតៗ។
គួរបញ្ជាក់ថា វិធីខាងនេះ ត្រូវបានជាងថតរូបឈ្មោះ John Clang អនុវត្ដផ្ទាល់ខ្លួនរួចហើយ។
រូបថតចំនួន ៤០សន្លឹករបស់ជាងថតរូប John Clang ដែលមានឈ្មោះថា “Being Together”
នឹងត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិធីពិព័រណ៍មួយក្នុងសារមន្ទីរជាតិ Singapore នៅដើមឆ្នាំ
២០១៣ខាងមុខ៕












ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14

Tags: skype strange picture Being Together John Clang