CamNews

ព័ត៌មានបច្ចេកវិទ្យា 

ពេលនេះអ្នកអាចប្រើ Skype ដោយមិនបាច់មានគណនី ហើយនេះជាវិធីដែលអាចធ្វើបានប្រការនោះ

Microsoft ទើបតែបានបន្ទាន់សម័យបន្ថែមនូវលទ្ធភាពប្រើប្រាស់ Skype ដោយមិនចាំបាច់បង្កើត
គណនី ហើយខាងក្រោមនេះគឺជាវិធីប្រើប្រាស់វា។

ដូចដែលបានដឹង Skype បច្ចុប្បន្នគឺជាសេវាជជែកគ្នាដែលត្រូវគេស្គាល់ច្រើននៅលើពិភពលោក។ 
ហើយដើម្បីប្រើប្រាស់ Skype អ្នកប្រើប្រាស់ត្រូវការចុះឈ្មោះបង្កើតគណនី។ ប៉ុន្តែ នៅក្នុងការបន្ទាន់
សម័យ (update) កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Microsoft បានដកចេញនូវការកំណត់នេះ ដោយ
អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចប្រើ Skype បានភ្លាមៗដោយមិនបាច់ចំណាយពេលបង្កើតគណនី។

អត្ថបទនេះនឹងប្រាប់លោកអ្នកនូវវិធីដើម្បីអាចប្រើប្រាស់ Skype ភ្លាមៗ ដោយមិនបានបង្កើតគណនី
ឬចូលទៅក្នុងគណនី។ សូមអញ្ជើញបន្តអានដូចតទៅ ៖


ដំបូង សូមចូលទៅកាន់តំណភ្ជាប់នេះ ដោយប្រាវសឺរ Microsoft Edge និងចុចទៅលើ “Start a
conversation”។


បន្ទាប់មក សូមដាក់ឈ្មោះរបស់អ្នកទៅក្នុងប្រអប់អក្សរ និងចុច “Start a conversation”។
 

សូមរង់ចាំបន្តិចដើម្បីឱ្យ Skype ដំណើរការសេវាកម្ម។


នៅពេលបានដំណើរការរួចហើយ អ្នកនឹងត្រូវបាននាំទៅកាន់ទំព័រប្រើប្រាស់ Skype នៅលើគេហ
ទំព័រ ដោយមានគ្រប់កម្មវិធីដែលអ្នកត្រូវការសម្រាប់ជជែកលេង ឬ video call។


ទន្ទឹមនឹងនេះ Skype ក៏ផ្ដល់ URL ដើម្បីឱ្យអ្នកអាចចម្លង និងផ្ញើវាទៅកាន់មនុស្សផ្សេងដែលអ្នក
ចង់ជជែកលេង អាចចូល និងចាប់ផ្ដើមជជែកលេង។


អ្នកទទួល នៅពេលចុចលើតំណភ្ជាប់ដែលបានទទួលនឹងត្រូវបាននាំទៅកាន់ទំព័រឧទ្ទេសនាមដូច
ខាងលើ។ ពេលនេះ អ្នកទទួលត្រូវធ្វើការជ្រើសរើសយក “Join conversation” ខាងក្រោម។


បញ្ចូលឈ្មោះ រួចចុច “Join” ។


ពេលនេះអ្នកទាំងពីរអាចជជែកជាអក្សរ ឬវីដេអូ ជាមួយគ្នាដោយស្រួល ដោយមិនបាច់ព្រួយបារម្ភ
អំពីបញ្ហាបង្កើតគណនី ឬចូលទៅកាន់គណនីដូចមុន។


នៅពេលណាដែលចង់បញ្ចប់ការជជែកគ្នាលេង អ្នកគ្រាន់តែចុងទៅលើ “Leave conversation” គឺ
ជាការស្រេច។


នេះគឺជា​វីដេអូណែនាំអំពី​របៀប​ដើម្បីអាច​ប្រើប្រាស់​ Skype ដោយ​មិនបាច់​មានគណនី។

ប្រែសម្រួល ៖ តារា
ប្រភព ៖ theverg/genk


Tags: Skype មិនបាច់មានគណនី