CamNews

តារា 

ពេជ្រ សោភា ប្រកាសចេញអាល់ប៊ុបថ្មី ជាសញ្ញាល្អថា អាចមិនចាកចេញ ពីហង្សមាស

(ភ្នំពេញ)៖តារាចម្រៀង​ ពេជ្រ សោភា បានធ្វើឲ្យអ្នកគាំទ្រឆោឡោមិនស្ទើរទេ ក្រោយពីនាងប្រកាស សុំឈប់ពីហង្សមាស ព្រមទាំងដឹកដៃ លោក ងួន ចាន់ដេវីត អ្នករ៉េប នឹងជាអ្នកនិពន្ធបទភ្លេងថ្មីវ័យក្មេង​ពោរពេញទៅដោយសមត្ថភាព ទៅជាមួយក្រោមហេតុផលថា មានថ្នាក់ដឹកនាំម្នាក់ក្នុងផលិតកម្ម មិនឲ្យតំលៃនាង ថែមទាំងបំបាក់មុខ​ជាច្រើនលើកច្រើនសារទៀតផង ។

អ្នកគាំទ្រ ពេជ្រ សោភា មួយចំនួន បែរជាគិតថា ជំងឺឈាមសស៊ីឈាមក្រហម​របស់នាង ធ្វើទុក្ខខ្លាំង ទើបនាង​ចង់បោះបង់​អ្នកគាំទ្រ ជំរុញឲ្យនាងលែងតស៊ូទៅ មុខបន្តទៀត តែពួកគេមិនបានដឹងថា មានរឿងអ្វីកើតឡើង លើនាងពិតប្រាកដទេ ។ ពេជ្រ សោភា ស្រលាញ់សិល្បៈស្មើនឹងជីវិត​ នាងមិនបោះបង់ងាយៗឡើយ ។
តារាចម្រៀងស្រីដ៏ខ្លាំងក្លារូបនេះ បានប្រកាសក្ដែងៗពេលនាងឡើងទូរទស្សន៍ថា «បើខ្លាំងកុំផុសរូបក្រុមរាំរបស់​នាង» ថែមទាំងផ្ញើរបទចម្រៀងឲ្យអ្នកស្អប់នាងទៀតផង ​ពិតជាមិនធម្មតាឡើយ ។

ស្របពេលរឿងមិនទាន់ មានចម្លើយពី ពេជ្រ សោភា ​ថា ​នឹងចេញពីហង្សមាស ឬយ៉ាងណា ​នាងបានប្រកាសថា ​​នឹងចេញអាល់ប៊ុមថ្មីជាមួយដេវីត ជាអាល់ប៊ុមទោល នឹងចេញដើមឆ្នាំ២០១៦ខាងមុខ ដើម្បីស្វាគមន៍ឆ្នាំថ្មី​ ដែល​រៀបចំមិនក្រោមកន្លះឆ្នាំនោះទេ ព្រោះនាងជាអ្នកនិពន្ធទំនុកច្រៀង ឯដេវីដ ជាអ្នកនិពន្ធភ្លេង ។ អ្នកគាំទ្រ ពេជ្រ សោភា សប្បាយចិត្តមិនតិចទេ ពេលមានដំណឹងល្អបែបនេះ ព្រោះសញ្ញាមួយបង្ហាញថា នាងមិនរត់ចោលហង្សមាស​។ តែរឿងរ៉ាវស្មុគស្មាញជាច្រើន ហាក់មិនទាន់មានដំណោះស្រាយ សមស្របសម្រាប់នាងនៅឡើយ ។

ពេជ្រ សោភា ​ហាក់ត្រូវបានគេសង្កេតឃើញថា ​ជាមនុស្សឯករាជ្យ និង​ធ្វើអ្វីបានល្អ ​​ព្យាយាមទាញរកចំណុចល្អរបស់ខ្លួន ដើម្បីប្រជាប្រិយភាព ​។ អ្វីដែលនាងមិន ដូចអ្នកដទៃ នាងតែងមានព័ត៌មានចុះផ្សាយពីរឿង មិនសូវចុះសម្រុងនឹងអ្នកដទៃ ព្រោះភាគច្រើនមិនចូលចិត្តរញ៉េរញៃជាមួយនរណា ពោលចូលចិត្តទៅណាមកណា ម្នាក់ឯង ៕

 

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: Pich sophea Star news local news