CamNews

តារា 

Taylor Swift រកបានសង្សារថ្មីទៀតហើយ?

Taylor Swift ម្ចាស់បទ I Know You Were Trouble ដ៏ល្បីម្នាក់នេះ ត្រូវបានគេស្គាល់ថា ជាតារា
ចំរៀងនារី ដែលធ្លាប់មានមិត្តប្រុស ក្នុងតំបន់សិល្បៈ ច្រើនបំផុត ហើយក៏ត្រូបាននិយាយថា ជា
កំពូលនារី ដែលចូលចិត្តសរសេរចំរៀង ពីមិត្តប្រុសចាស់របស់ខ្លួនដែរ ។

ថ្មីៗនេះ Taylor Swift ត្រូវបានគេប្រទះឃើញ នៅក្នុងកម្មវិធីជប់លាងមហោស្រពតន្ត្រី Toronto
International Film Festival ជាមួយនិងតារាសំដែង ជនជាតិអូស្ត្រាលីម្នាក់ ដែលមានឈ្មោះថា
Brenton Thwaites ។ អ្នកដែលចូលរួមកម្មវិធីនោះដែរ បានប្រាប់អ្នកកាសែតថា អ្នកទាំង២ពិត
ជាស្និតស្នាលនិងគ្នា ដូចក្នុងមួយកម្មវិធីមានតែ រូបគេ ២ នាក់អញ្ចឹង ។ ប្រភពដដែលបានបន្ត
ថា ពូកគេទាំង ២ នៅជាមួយគ្នារហូតដល់ម៉ោង ២ រំលងអាធ្រាត្យឯណោះ ។

Taylor Swift is the new first suspected

បន្ទាប់ពីបង្ហាញភាពស្និតស្នាល ជាមួយគ្នានៅមុខអ្នកកាសែត និងតារាទាំងនោះរួចមក តារាៗ
ជាច្រើនបានជឿជាក់ថា តារាសំដែងម្នាក់នេះ អាចនឹងប្រកាសថាមានទំនាក់ទំនងជាមួយតារា
ចំរៀង Taylor Swift ឆាប់ៗនេះជាមិនខាន ៕

 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: star entertainment hollywood singer taylor swift actor Brenton Thwaites