CamNews

ភាពយន្ត 

ខ្សែភាពយន្តមនុស្សភពផ្កាយ រឿង "Alien: Covenant" ជាវគ្គទី៦ បន្តរបស់រឿង Alien ដែលមានតាំងពីឆ្នាំ ១៩៧៩

កំសាន្ត ៖ ខ្សែភាពយន្តសេរី Alien​​ ជាខ្សែភាពយន្តដែលមានភាពល្បីល្បាញតាំងពីឆ្នាំ 1979 មកម្ល៉េះ។ ខ្សែភាពយន្តនេះថតបាន៥វគ្គរួចមកហើយ ដែលមានដូចជា Alien(1992), Aliens(1986), Alien​​ 3(1992), Alien Resurrection(1997) និង Prometheus(2012) ហើយវគ្គនេះជាវគ្គទី៦​ ដែលកាន់តែពិសេសជាងវគ្គមុនៗ ដោយសារបច្ចេកវិជ្ជាទំនើម និងការវិវឌ្ឍន៏ថ្មីៗរបស់ Alien។




ទស្សនិកជននឹងបានទស្សនារឿង Alien: Covenant ដែលកើតឡើងលើភពរណប នៃកាឡាក់ស៊ីឆ្ងាយមួយ ដោយក្រុមការងារនៃយាន​ Covenant បានរកឃើញភពដែលគិតថាអាចជាកន្លែងសម្រាប់ជីវិតរស់នៅ​ តែតាមពិតវាជាពិភពគ្រោះថ្នាក់ ដែលមានអ្នករស់នៅតែម្នាក់ឈ្មោះ David​ សម្តែងដោយ Michael Fassbender ជាមនុស្សយន្តនៅសល់ពីយាន Prometheus តែប៉ុណ្ណោះ។ ជាងនេះទៅទៀតលោកអ្នកនឹងទទួលបាននូវអារម្មណ៏ថាភ្ញាក់ៗ​​​​ រន្ធត់ស្ទើរតែស្លុតស្មារតីដោយសារតែមានឈុតឆាកពញ្ញាក់អារម្មណ៏ជាច្រើន និងជាពិសេសគីឈុតឆាកដែលធ្វើអោយទស្សនិកជននឹកស្មានមិនដល់តែម្តង។



            សង្ខេបរឿង៖ ដោយកើតឡើងលើភពរណប នៃកាឡាក់ស៊ីឆ្ងាយមួយ ក្រុមការងារនៃយានរណប Covenant បានរកឃើញអ្វីដែលពួកគេគិតថាជាស្ថានសួគ៌គ្មានឈ្មោះ តែតាមពិតវាប្រៀបដូចជានរក ជាពិភពគ្រោះថ្នាក់ ដែលមានអ្នករស់នៅតែម្នាក់ឈ្មោះ David ជាមនុស្សក្លែងក្លាយ និងជាអ្វីមួយដែលនៅរស់ពីយាន Prometheus។

            រឿង Alien: Covenant នេះបានធ្វើការសម្ភោធចាក់បញ្ចាំងក្នុងរោងភាពយន្ត Prime នៅផ្សារ Sovanna ការពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ៦:៣០នាទីយប់ ចាក់បញ្ចាំងជា  2D ATMOS ដែលមានវត្តមានភ្ញៀវកិត្តិយស និងហ្វេនជាច្រើនចូលរួម ហើយសរសើរថាពិតជា ល្អមើលណាស់ គ្រប់ឈុតឆាកដែលតែងតែធ្វើឲ្យពួកគាត់ស្មានមិនដល់។



ដើម្បីជ្រាបច្បាស់ នឺងទទួលបានចំណីចក្ខុថ្មី បែប 2D, 4DX និង ATMOS កុំភ្លេចទៅចូលរួមទស្សនាទាំងអស់គ្នានៅគ្រប់រោងកុនដែលចាប់បញ្ចាំងពីថ្ងៃនេះតទៅហើយ។

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។





ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article