ការសិក្សាថ្មីមួយ បានបង្ហាញថា ការញ៉ាំសាច់ពណ៌សដូចជាសត្វបសុបក្សី(មាន់ ទា…) ឬ ត្រី អាចបន្ថយ ហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកថ្លើម។ ដោយសារតែ ឈាមក្នុងរាងកាយ ត្រូវឆ្លងកាត់ថ្លើម វាគឺជា ហានិភ័យខ្ពស់ នៃការត្រូវបានរងផលប៉ះពាល់ដោយកោសិកាមហារីកធ្វើដំណើរនៅក្នុងសរសៃឈាម។ ក្នុងករណីជាច្រើន ជំងឺមហារីកថ្លើម គឺជាដំណាក់កាលបន្ទាប់បន្សំ ដែលមានន័យថា វាចាប់ផ្តើមនៅក្នុង ផ្នែកមួយចំនួន ផ្សេងទៀត នៃរាងកាយ និងរាលដាលទៅដល់ថ្លើម។
តាមរយៈការសិក្សានេះ អ្នកស្រាវជ្រាវបានពន្យល់ថា៖ កម្រិតខ្ពស់ នៃការទទួលទានសាច់ពណ៌សឬសាច់ត្រី អាចកាត់បន្ថយហានិភ័យ នៃជំងឺមហារីកថ្លើម (HCC)យ៉ាងច្រើន ខណៈពេលដែលការទទួលទានសាច់ក្រហម សាច់កែច្នៃ ឬសាច់គ្រប់ប្រភេទ គឺមិនត្រូវបានទាក់ទងទៅនឹងហានិភ័យនៃជំងឺមហារីកថ្លើម HCCទេ"។
HCC គឺជាប្រភេទធម្មតាបំផុត នៃជំងឺមហារីកថ្លើមដំណាក់កាលដំបូងដែលប៉ះពាល់ដល់កោសិកាថ្លើម។ ការកើតមានឡើងនៃ HCC នេះបានក្លាយទៅជាបញ្ហាធម្មតានៅក្នុងទសវត្ស កន្លងមកនេះ ជាពិសេស ដោយសារតែ ការកើនឡើងនៃហានិភ័យ ជំងឺធាត់និងជំងឺទឹកនោមផ្អែម។ វាកើតឡើងកាន់តែច្រើន ជាញឹកញាប់ ចំពោះបុរស និងអ្នកដែលមានអាយុលើសពី 50 ឆ្នាំ។
ក្រុមអ្នកជំនាញ បានផ្ដល់អនុសាសន៍ថា៖ របបអាហារ និងការផ្លាស់ប្តូររបៀបរស់នៅ អាចជាវិធីសាស្រ្តដ៏ល្អ សម្រាប់ការពារមហារីកថ្លើម ។ ការរកឃើញនេះ បានសន្និដ្ឋានថា ការទទួលទានសាច់ពណ៌សកាន់តែច្រើន អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកថ្លើមដំណាក់កាលដំបូង បានដល់ទៅ 31% ខណៈពេល ដែលការបរិភោគ ត្រីកាត់បន្ថយការប្រឈមបាន 22%។ លទ្ធផលទាំងនេះ ត្រូវបានផ្អែកលើការប្រមូលផ្ដុំនៃការសិក្សា ដែលបាន ចេញផ្សាយនៅចន្លោះឆ្នាំ 1956 និងឆ្នាំ 2013។ អាហារដែលសម្បូរទៅដោយជីវជាតិដូចជា ត្រី និងសាច់ពណ៌ស គឺជាប្រភពដ៏សម្បូរបែបនៃអាស៊ីតខ្លាញ់មិនឆ្អែត (PUFA) និងមានកូឡេស្តេរ៉ូលតិច និងជាតិខ្លាញ់សូលុយស្យុងឆ្អែត បើប្រៀបធៀបជាមួយនឹងសាច់ពណ៌ក្រហម។
ប្រែសំរួលដោយ៖ ដាណា
ប្រភព៖ cooks