CamNews

តារា 

Vanessa ដើរតួរាំអាក្រាត ក្នុងខ្សែភាពយន្តថ្មី The​ Frozen Ground

តើលោកអ្នកធ្លាប់បានស្គាល់   តារាសម្តែងស្រីដែលជាតួឯកនៅក្នុងរឿង  High   School
Musicial
ដែរឬទេ?​ ជាការពិតណាស់ ក្នុងចំណោមបណ្តាយុវវ័យមួយចំនួនប្រាកដជាធ្លាប់
បានស្គាល់
គឺនាង Vanessa Hudgens ។


ដោយឡែកនាពេលនេះ​ បើយោងតាមគេហទំព័រកំសាន្តបរទេសបានចេញផ្សាយអោយដឹងថា នាង
Vanessa  បានចូលរួមក្នុងការសម្តែងរឿងថ្មីរបស់នាង ដោយនាងបានដើរតួជាអ្នករាំស៊ិចស៊ីបំផុតជា
មួយនឹងបង្គោល។

បើតាមរបាយការណ៍អោយដឹងថា នាង Vanessa ដែលជាតារាសម្តែងស្រីវ័យ 23 ឆ្នាំបានដើរតួជា
អ្នករាំស៊ិចស៊ីបំផុតជាមួយនឹងបង្គោល ក្នុងឈុត​ Bikini នៅក្នុងខ្សែភាពយន្តដែលមានចំណងជើងថា
"The  Frozen  Ground"  ហើយក៏មានការចូលរួមសម្តែងពីសំណាក់តារាសម្តែងប្រុសដ៏ល្បីគឺលោក
Nicolas Cage ក៏ដូចជា 50 Cent ផងដែរ ។  គួររំឮកផងដែរថា ​  ខ្សែភាយន្តមួយនេះ​​   នឹងត្រូវចេញ
ផ្សាយជាលើកដំបូង នាខែធ្នូ ចុងឆ្នាំ 2012 នេះ៕

The Frozen Ground - Trailer


Vanessa ដើររាំស្រាតក្នុងខ្សែភាពយន្ត The​ Frozen Ground

 

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ thesun


Tags: international news strange entertainment star