កាលពីចុងខែវិច្ឆិកា កន្លងមកនេះមានស្ថានីយទូរទស្សន៍ថ្មីមួយបានចាប់ផ្ដើមដំណើរការដែលមាន
ឈ្មោះថា Alien Mummies ដែលទូរទស្សន៍នេះគឺស្វែងរកពត៌មានផ្សេងៗដែលទាក់ទងជាមួយនិង
បញ្ហាមានសត្វចម្លែក ឬមនុស្សភពក្រៅ។
ក្នុងការចាក់ផ្សាយលើកដំបូងរបស់គេ គេបានយករឿងក្ដីមួយមកបំបែកគឺរឿងមានសត្វចម្លែកដែល
បានបង្ហាញខ្លួននៅក្នុងតំបន់ Metepec ភាគកណ្ដាលប្រទេសមិចសិចកូ ដែលបានធ្វើអោយមនុស្ស
ជាច្រើនមានការភ្ញាក់ផ្អើល។
សត្វចម្លែកមួយក្បាលនេះខុសប្លែកពីសត្វដទៃ វាមានកំពស់ជាងកន្លះម៉ែត្រ គ្មានរោម គ្មានសក់ មាន
ក្បាលអំ កន្ទុយវែង ដូចក្នុងរូបខាងក្រោម។ រូបខាងក្រោមនេះគឺជារូបភាពដើមដែលគេបានថតបាន
កាលពីឆ្នាំ ២០០៧ នាពេលដែលសត្វចម្លែកនេះ បានបង្ហាញខ្លួននៅក្នុងដីចំការមួយ ក្នុងតំបន់ Mete
pec ភាគកណ្ដាលប្រទេសមិចសិច ម្ចាស់ចំការបានថតវាជាប់ ហើយវាក៏បានរត់គិចចេញទៅយ៉ាង
រហ័ស បន្សល់នូវភាពភ្ញាក់ផ្អើល ដល់មនុស្សម្នាក្នុងតំបន់ ហើយមកដល់ពេលនេះក្រុមអ្នករុករកការ
ពិត និងអ្នកវិទ្យាសាស្រ្តកំពុងតែស្វែងរកការពិតជាមួយនឹងស្ថានីយទូរទស្សន៍ Alien Mummies។
រូបភាពសត្វចម្លែកដែលគេថតជាប់ក្នុងឆ្នាំ ២០០៧
រឿងរ៉ាវនេះមិនទាន់នឹងបានបំបែកនៅឡើយ ហើយបើនិយាយដល់អាថ៌កំបាំងលើលោកនេះគឺពិត
ជានៅមានច្រើនណាស់សូម្បីតែផ្ទៃទឹក នៃមហាសមុទ្ទទាំងអស់ លើពិភពលោកនេះ មនុស្សយើង
ទើបនឹងបានរុករកអស់ ៥ ភាគរយនៃផ្ទៃសមុទ្ទទាំងមូលតែប៉ុណ្ណោះ។ ចុះលោកអ្នកវិញជឿទេថាវា
ពិតជាមានសត្វចម្លែករស់នៅបង្កប់ខ្លួនក្នុងពិភពមនុស្ស?
ដោយ៖ ម៉ូកា
ប្រភពពី៖ K14