អង់គ្លេស : យោងតាមប្រភព ព័ត៌មានពីគេហទំព័រ telegragh បានឲ្យដឹងថា សុនខមួយក្បាល
បានធ្វើឲ្យអតិថិជន មាន ការភ្ញាក់ផ្អើល យ៉ាងខ្លាំងនៅពេលដែល វាបានដើរតួនាទីជាអ្នក រដ្ឋ
បាលម្នាក់នៅកន្លែងធ្វើការ មួយក្នុង ប្រទេសអង់គ្លេស ។ អ្នកធ្វើការជាមួយបាន បង្រៀន
សុនខមួយក្បាល នេះឲ្យចេះកាន់ និងទទួលយកឯកសារ ឬកាតឥណទាន ពីអតិថិជនដើម្បី
យកទៅដាក់នៅលើតុ រដ្ឋបាលខាងមុខ។
អតិថិជនត្រូវបាន ស្វាគមន៍ដោយ សុនខមួយក្បាល នេះដែលវាអាច ទទួលឯកសារពីគេដោយ
វាពាំជាប់នឹងមាត់ ហើយក៏មិនធ្វើឲ្យ ឯកសារនោះខូចឬរហែកដោយសារធ្មេញ របស់វាដែរ។
អ្នកធ្វើការក្នុងហាង បាននិយាយថា សុនខមួយក្បាលនេះ វាឆ្លាតណាស់ ជួនកាលគេមិន បាច់
បង្រៀនវាទេគឺវាមើលតាម អ្វីដែលកម្មករធ្វើការបាន ធ្វើហើយវាក៏ធ្វើតាមគេ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល