CamNews

តារា 

តារា​ចម្រៀង​ស្រី Sita Chan អាយុ​ ២៦​ឆ្នាំ ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍

យោងតាមប្រភពព័ត៌មាន ពីគេហទំព័រមួយបានឲ្យដឹងថា តារាចម្រៀងស្រី Sita Chan ជនជាតិ
ហុងកុង អាយុ ២៦ឆ្នាំ បានស្លាប់បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីព្រឹកថ្ងៃ
ពុធ ម្សិលមិញនេះ។

ប្រភពព័ត៌មានបានប្រាប់ ឲ្យដឹងទៀតថា គ្រោះថ្នាក់នេះកើតឡើង នៅពេលដែលនាងត្រឡប់
ទៅផ្ទះវិញ បន្ទាប់ពីនាងហាត់ច្រៀង បទថ្មីរបស់នាង អស់រយៈពេល ៣ម៉ោងជាមួយនឹងគ្រូតន្ត្រី។

Sita Chan ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីនាងជួបគ្រោះថ្នាក់ ប៉ុន្តែជាអកុសល នាង
ត្រូវស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង ៤:១៦ ព្រឹក នៅមន្ទីរពេទ្យ Kwong Wah។ ដំណឹងគ្រោះថ្នាក់
របស់នាង បានធ្វើឲ្យក្រុមការងារ និងមិត្តភក្តិ ក៏ដូចជាក្រុមគ្រួសាររបស់នាងទាំងមូល មានការតក់
ស្លុតយ៉ាងខ្លាំង។

Sita Chan ចូលសិល្បៈតាំងពីឆ្នាំ ២០១១ ហើយក្នុងឆ្នាំដដែលនោះ នាងក៏បានឈ្នះពានរង្វាន់ “Best
Newcomer Award” នៅឯ Jade Solid Gold Best Ten Music Awards៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sita chan died by accident entertainment star