CamNews

តារា 

តារាចម្រៀង Rap លោក Will.i.am ​និងនាង​ Cheryl Cole ជួបឧបទ្ទេវ ហេតុគ្រោះថ្នាក់ចរាចរណ៍

តារាបរទេស ៖ បើយោងតាមប្រភពសារព័ត៌មានកំសាន្តបរទេស ( Europe ) ដែលបានចេញផ្សាយ
កាលពីកន្លងទៅបានអោយដឹងថា  Will.i.am ​និង​ Cheryl Cole ​ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះ​ថ្នាក់​ចរាចរ
ណ៍ ​កាល​ពី​ម៉ោង ​៣ និង ​៣០ ​នាទី​ទាប​ភ្លឺ​ នៅ​ថ្ងៃ​ទី​ ៣០​ ខែ​សីហា​កន្លង​ទៅ​នេះ​នៅ​ឯ​រដ្ឋ​ Los Angeles

តារា​ចម្រៀង​ទាំង​ពីរ​នាក់​ នេះ​បាន​ជួប​ឧបទ្ទវហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ក្នុង​ខណៈ​ពេល​ចាក​ចេញ​​ពី
ស្ទូឌីយោ​ថត​បទ​ចម្រៀង​នៅ​ម៉ោង​ ៣​ នឹង​ ៣០ ​នាទី​ទាប​ភ្លឺ ស្របពេល Will.i.am ​​ជា​អ្នក​បើក​បាន​ទៅ​
បុក​នឹង​ឡាន​មួយ​ដែល​ចត​នៅ​តាម​ផ្លូវ​​បណ្ដាល​ឲ្យ​ តារា​ចម្រៀង​សញ្ជាតិ​អង់គ្លេស Cheryl Cole​ដែល
​អង្គុយ​នៅ​កៅអី​អ្នក​ដំណើរ​បោក​ក្បាល​​នឹង​​ផ្នែក​ខាង​មុខ​ ហើយ Will.i.am  បាន​បោក​ទៅ​នឹង​ប៉ុង​សុវត្ថិ
ភាព​ដែល​ផ្ទុះ​ចេញ​ពី​ចង្កូត​ឡាន។

តារា​ទាំង​ពីរ​អ្នក​  មិន​បាន​ទទួល​រង​នូវ​គ្រោះ​ថ្នាក់​អ្វី​ធ្ងន់ធ្ងរ​ពេក​នោះ​ទេ ​​ ដោយ​ក្នុង​នោះ​តារា​ចម្រៀង​​
Rap ​របស់​ក្រុម The Black Eyed Peas​ គឺលោក  Will.i.am​  ត្រូវ​បាន​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​ថែ​រក្សា
Cedars Sinai Medical Center   ដើម្បី​ធ្វើ​ការ​ពិនិត្យ​ឲ្យ​បាន​ដិត​ដល់​ ។ ​ ចំណែក​ឯ Cheryl ​វិញ​បាន​
ទទួល​ការ​ព្យាបាល​នៅ​កន្លែង​កើត​ហេតុ​ ដោយ​សារ​តែ​របួស​នាង​ជា​របួសស្រាល។​

គួរបញ្ជាក់ផងដែរថា  ក្រោយមកអ្នក​ទាំង​ពីរ​  ក៏​បាន​សរសេរ​សារ   ​ ដោយបានបង្ហោះចូលទៅក្នុង
​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ "Twitter"  ​ដើម្បី​អោយអ្នកគាំទ្រ របស់ពួក​គេ​​បាន​ដឹង​ផង​ដែរ​ថា​ ពួក​គេ​
ទាំង​ពីរ​នាក់​មិនមានរបួសធ្ងន់ធ្ងរអ្វីនោះទេ   ពោលគឺ ​ ពួកគេនឹងជាសះស្បើយក្នុងពេលឆាប់ៗខាង
មុខនេះ ៕

ដោយ ៖ ពិសី
ប្រភព ៖ Eurpoe


Tags: international news strange entertainment star