CamNews

ប្លែកៗ 

ស្លាប់ហើយនៅចង់មើល ការប្រកួតទៀត អោយគេធ្វើបុណ្យសព មុខកញ្ចក់ទូរទស្សន៍ ពេលប្រកួត

ស្រី្តអ្នករស់នៅរដ្ឋ មីនីសូតា សហរដ្ឋអាមេរិកម្នាក់បានប្រាប់អោយដឹងថាបុណ្យសពរបស់មិត្តប្រុស
របស់នាងត្រូវបានគេធ្វើឡើងដោយមានការញុំា ភីសា និងទស្សនាការប្រកួតបាល់ឧបរបស់ក្រុម
ម្ចាស់ចិត្ត Minnesota Viking នៅ Green Bay Packers។

ស្រ្តីឈ្មោះ Terru Moffitt រូបនេះបានបន្តទៀតផងដែរថាមិត្តប្រុសរបស់គាត់ឈ្មោះ Don Brommerich
វ័យ ៥៣ ឆ្នាំបានស្លាប់ពីពេលថ្មីៗនេះដោយជំងឺមហារីកខួរក្បាលដែលលោកក៏ជាប្រិយមិត្តរបស់ក្រុម
Minnesota Viking ផងដែរ ដែលគាត់ប្រាថ្នាអោយបុណ្យសពរបស់គាត់អាចធ្វើនៅមុខកញ្ចក់យក្ស
ដែលបញ្ចាំងការប្រកួតរបស់ Minnesota Viking។

ពិធីបុណ្យសពរបស់បុរសចំណាស់ម្នាក់នេះត្រូវបានគេធ្វើឡើងយ៉ាងចម្លែកដោយបានដាក់មឈូស
សពរបស់គាត់នៅមុខកញ្ចក់ទូរទស្សន៍យក្សហើយបានជួបជុំគ្នាទស្សនាការប្រកួតបាល់ឧប ប្រកប
ជាមួយសម្លេងហ៊ោរ យ៉ាងសប្បាយរីករាយ។ នេះទើបគេហៅថាប្រិយមិត្តលុះស្លាប់មែន៕

ដោយ៖ ផានិត
ប្រភពពី៖ upi 


Tags: strange international