CamNews

ភាពយន្ត 

លេចមុខ Angelina Jolie ក្នុងរឿងថ្មី ជាតួមេធ្មប់

Angelina Jolie ដូចដែលទស្សនិកជនបានដឹងហើយថា នាងទើបតែវះកាត់ យកសុដន់ចេញ
ដើម្បីការពារ ជំងឺមហារីករបស់នាង ។ នាងទទួលបានការ គាំទ្រនិងលើកទឹកចិត្តជាច្រើនពី
សំណាក់គ្រួសារ និង ទស្សនិកជន ។ ថ្មីៗនេះ បន្ទាប់ពីបញ្ហាវះកាត់រួចមក នាងក៏បានលេចមុខ
ក្នុងរឿងថ្មី របស់ក្រុមហ៊ុន Disney ។



Maleficent គឺជាមេធ្មប់ដ៏ខ្លាំងមួយ ដែលដាក់ងារអោយខ្លួនឯងថាជា រាជនីនៃបណ្តាបិសាច
ទាំងអស់ ។ Maleficent ត្រូវបានគេស្គាល់នាងតាមរយៈ រឿងគំនូរជីវចល Sleeping Beauty
ដែលក្រុមហ៊ុន Disney បានផលិតក្នុងឆ្នាំ ១៩៥៩ ។ ឥលូវនេះ Disney បានលើកយករឿង
នេះ មកថតសារជាថ្មី ដោយយក Angelina Jolie ធ្វើជាតួមេធ្មប់ Maleficent នេះ ។



ដូចដែលយើងបានឃើញក្នុងរូប Poster ហើយថា Angelina Jolie ដែលដើរតួជា Maleficent
មានភ្នែកលឿងភ្លឺ ក្រចងវែង ដោយមានស្រោមក្រចកដែក នៅដៃចង្អុល ជាមួយនិងអាវុធ
របស់នាងគឺ ដំបងសិល៍ដែលមានពន្លឺពណ៌ខៀវ គួរអោយខ្លាច ។ ជាមួយនិង ទេពកោល្យ
សំដែងរបស់ Angelina Jolie រឿង Maleficent នឹងក្លាយជារឿងមួយ ដែលគេទន្ទឹងរង់ចាំ
ទស្សនាជាងគេ ក្នុងឆ្នាំ ២០១៤ ។



Maleficent មានតារាសំដែងដូចជា Elle FanningSharlto CopleyImelda Staunton, Miranda
Richardson
Kenneth CranhamSam RileyLesley Manville ហើយនិង Vivienne Jolie-Pitt
ដែលជាកូនតូចអាយុ ៤ ឆ្នាំរបស់ Angelina Jolie និង Brad Pitt ក៏សំដែងក្នុងរឿងនេះដែរ ។
Maleficent នឹងបើកទ្វារស្វាគមន៍ទស្សនិកជន នៅក្នុងខែ កក្កដា ២០១៤ ៕

 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: angelina jolie movie disney maleficent hollywood star actor actress