CamNews

តារា 

ដោយសារតែហេតុផលបែបនេះ ទើបធ្វើឲ្យនាង Angelina Jolie ចេះប្រើប្រាស់គ្រឿងញៀន ថែមទាំង​មានចិត្តចង់សម្លាប់

ហូលីវូដ ៖ កំពូលតារាស្រី នាង Angelina​ Jolie ​បានទម្លាយហេតុផលមួយចំនួន ដែលបណ្តាលឲ្យរូបនាង ចេះប្រើប្រាស់គ្រឿងញៀន ថែមទាំង​មានចិត្តចង់សម្លាប់ខ្លួនទៀតជាច្រើនដងទៀតផង ។ 

ប្រភពផ្លូវការបរទេសមួយបានទម្លាយថា តារាស្រីរូបនេះត្រូវបានឪពុក​បោះ​បង់​ចោលតាំងពីក្មេងមកម៉្លេះ ​។ ​ក្រោយមកនៅពេលដែលនាងមានអាយុ ​១១ ​ឆ្នាំ​ នាងក៏ត្រូវរងការប្រមាថមើលងាយពីមនុស្សនៅជុំវិញខ្លួន ព្រោះតែនាងមានរូបរាងស្គមហួសពេក ទើបធ្វើឲ្យនាងសម្រេចចិត្តឈប់ទៅសាលារៀននៅក្នុងវ័យ ១៤ ឆ្នាំ ។ 

ព្រោះតែការប្រមាថមើលងាយបែបនេះហើយ ទើបធ្វើឲ្យ Angelina Jolie កើតជម្ងឺធ្លាក់ទឹកចិត្តរហូតឈានដល់ការសម្លាប់ខ្លួនជាច្រើនដង ។ ដោយសារតែមិនសូវមានការលើកទឹកចិត្តពីមនុស្សនៅជុំវិញខ្លួន ទើបធ្វើឲ្យតារាស្រីកើតឆ្នាំ ១៩៧៥ រូបនេះ រឹតតែធ្លាក់ដុនដាប នូវជម្ងឺរបស់ខ្លួន ធ្វើឲ្យពិបាកព្យាបាលមែនទែន ។​

តែនៅទីបំផុតតារាស្រីវ័យ ៤២ ឆ្នាំរូបនេះ នៅតែព្យាយាមស្វែងរកច្រកចេញដ៏ល្អ រហូតក្លាយជាតារាហូលីវូដមួយដួង ដែលមានកេរ្តិ៍ឈ្មោះល្បី ព្រមទាំងមានទ្រព្យសម្បត្តិរាប់សែនដុល្លារនៅក្នុងដៃបែបនេះ ។ 

គិតៗទៅអ្វីគ្រប់យ៉ាងនៅលើលោកនេះ សុទ្ធតែមានដំណោះស្រាយ មិនថាបញ្ហាតូចឬធំឡើយ ដូច្នេះទើប Admin សូមឲ្យអ្នករាល់គ្នា កុំព្យាយាមយកការសម្លាប់ខ្លួនដើម្បីជៀសពីបញ្ហាឲ្យសោះ បើដោះស្រាយបានប៉ុនណា យកប៉ុននឹងទៅ ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ dailymail 


Tags: Angelina Jolie Dy sonita