CamNews

កំសាន្ត 

លេចលឺថា Paul Walker មិនមែនស្លាប់ ដោយសារការប៉ះទង្គិច តែស្លាប់ដោយសារ ភ្លើងឆេះគ្មានអ្នកជួយ (មានវីដេអូ)

ថ្មីៗនេះ ជាមួយនិងករណី នៃការស្លាប់ ដោយគ្រោះថ្នាក់ ចរាចរ របស់តារាសំដែង ដ៏ល្បី Paul Walker ត្រូវបានប៉ូលិស រដ្ឋ Los Angeles យកទៅស្រាវជ្រាវ និងស៊ើបអង្កេតមើល ។ ឥលូវនេះ លទ្ធផលនៃ ការស៊ើបអង្កេត បានចេញមក ហើយ ។

Inspection Results: Paul Walker was burned to death 1

តាមការ ស្មានមើល ក្នុងដំណាក់កាល ដំបូងនោះ គេនិយាយថា Paul និងមិត្តភក្តិ ស្លាប់ដោយសារ របួសពី ការប៉ះទង្គិចខ្លាំង តែឥលូវនេះ ការស៊ើបអង្កេត បានចេញលទ្ធផល ផ្សេងទៀត ។ តាមលទ្ធផល និយាយថា បន្ទាប់ពី ប៉ះទង្គិចភ្លាមនោះ គាត់មិនទាន់ ស្លាប់នៅ ឡើយទេ តែប្រហែល រយៈពេល មួយនាទី ក្រោយមក ភ្លើងក៏ឆាបឆេះ ឡើងហើយ នៅជិតនោះ មិនមានមនុស្សឡើយ ដូចនេះ គាត់ក៏ស្លាប់ ដោយសារតែ ភ្លើងឆេះ ទៅ ។

Inspection Results: Paul Walker was burned to death 3

ប៉ូលិស អាចកំណត់ អត្តសញ្ញាណបាន ដោយសារតែ ធ្មេញរបស់ អ្នកទាំង ២ ដែលមិនឆេះបាត់បង់ ទៅណា ។ យ៉ាងណាមិញ យើងក៏ចូលរួម សោកស្តាយអំពី ការបាត់បង់ តារាសំដែង ដ៏ល្បីមួយរូប នេះផងដែរ ៕

 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: star entertainment hollywood actor movie star fast furious paul walker