CamNews

តារា 

ជនរងគ្រោះ​ស្នើរ​ឲ្យ សាលាដំបូង​ពន្លឿន​នីតិវិធី ក្នុង​ករណី​រឿង​ការ​ឆបោក​របស់ លោក ហួរ សុផល

ភ្នំពេញ៖ លោក ម៉ៃ សុគន្ធ ដែលជាជនរងគ្រោះត្រូវបានម្ចាស់ ផលិតកម្មក្លាស៊ីក លោក ហួរ
សុផល ចេញមូលប្បទានប័ត្រ (សែក) អត់សាច់ប្រាក់ចំនួន ២ម៉ឺនដុល្លារនោះ បានធ្វើការទទូច
ស្នើរឲ្យសាលាដំបូង ពន្លឿននីតិវិធីដោះស្រាយលើករណីនេះ ឲ្យបានឆាប់រហ័សដោយឲ្យ លោក
សុផល សងសំណងសមស្របណាមួយ ក្នុងពេលឆាប់ៗខាងមុខនេះ ។

ក្រោយពីម្ចាស់ផលិតកម្មក្លាស៊ីក លោក ហួរ សុផល ត្រូវបានជនរងគ្រោះដាក់ ពាក្យបណ្តឹងប្តឹង
ទៅ តុលាការសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោកចេញ មូលប្បទានប័ត្រ (សែក) អត់ទឹក
ប្រាក់ចំនួន ២ម៉ឺនដុល្លារ ហើយកាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣កន្លងទៅនេះ ព្រះរាជ
អាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ឯក ឆេងហួត បានធ្វើការចោទប្រកាន់ និងឃុំខ្លួន
ជនជាប់ចោទ បណ្តោះអាសន្ននៅពន្ធនាគារ ។ ប៉ុន្តែត្រូវបានចៅក្រមស៊ើបសួរដោះលែង ជនជាប់
ចោទឲ្យនៅក្រៅឃុំ នៅថ្ងៃបន្ទាប់ដោយជនរងគ្រោះ មិនទាន់បានទទួលសំណងឬ ការសាកសួរ
ណាមួយឡើយ ។

បុរសម្នាក់ដែលជាដើមបណ្តឹង និងជាជនរងគ្រោះ លោក ម៉ៃ សុគន្ធ បានប្រាប់ LookingTODAY
ឲ្យដឹង នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣នេះថា ចាប់តាំងពីថ្ងៃទី១០ ខែតុលារហូតមក ដល់
ពេលបច្ចុប្បន្ននេះ “ តុលាការសាលាដំបូងមិនទាន់មាន វិធានការឬក៏បង្ហាញពីកាលបរិច្ឆេទ បើក
សវនាការក្នុង សំនុំរឿងនេះនៅឡើយទេ ហើយក្នុងនាមខ្ញុំជាជនរងគ្រោះ ស្នើរសុំដល់តុលាការ
ពន្លឿននីតិវិធី ដោះស្រាយក្នុងសំណុំរឿងនេះ ឲ្យបានឆាប់រហ័ស ដើម្បីសងសំណង ដល់ខ្ញុំនិង
ផ្តន្ទាទោស លើជនជាប់ចោទ តាមផ្លូវច្បាប់” ។

ជនរងគ្រោះបានបន្តឲ្យដឹងទៀតថា លោកហួរ សុផល ដែលទស្សនិកជន ភាគច្រើនបាន ស្គាល់
យ៉ាងច្បាស់ថា ជាបងប្រុសបង្កើត របស់តារាចម្រៀង កញ្ញា សុគន្ធ អារីយ៉ា បានសារភាពថា
លោក សុផល ពិតជាបានខ្ចីលុយពីលោក (ជនរងគ្រោះ) ចំនួនទឹកប្រាក់ ២ម៉ឺនដុល្លារ ប្រាកដ
មែនហើយក្រោយមក លោក សុផល បានចេញសែកមួយសន្លឹក អត់ទឹកប្រាក់ឲ្យទៅលោក ។

លោកម៉ៃ សុគន្ធបានប្រាប់បន្ថែមទៀតថា នៅក្នុងនោះខាង ធនាគារអេស៊ីលីដា ក៏បានចេញ
លិខិតបញ្ជាក់ ថាក្នុងលេខកុងធនាគាររបស់ លោក ហួរ សុផល អត់មានសាច់ប្រាក់ទេ ដោយ
នៅក្នុងនោះ មានទាំងស្នាម មេដៃផ្តិតនៅលើសែក អត់សាច់ប្រាក់និងស្នាមមេដៃ ដែលបើក
កុងនៅធនាគារ និងអត្តសញ្ញាណប័ត្រ គឺជារបស់ជនជាប់ចោទ តែម្នាក់គត់ ។

គួរបញ្ជាក់ផងដែរថា លោក ហួរ សុផល គឺជាម្ចាស់ផលិតកម្មក្លាស៊ីក ហើយនាពេលកន្លងមក
ម្ចាស់ ផលិតកម្មរូបនេះ ក៏ធ្លាប់បានបោកបក់ប៉ះពាល់ ព័ត៌មានអាស្រូវ មិនតិចដែល ដោយកាល
ពីពេលថ្មីៗនេះ ទើបតែលេចឮព័ត៌មាន ថាលោកបាន សម្រេចចិត្តបិទផលិតកម្ម ដោយសារតែ
ក្ស័យធន មិនទាន់ស្ងប់ផង ក៏ស្រាប់តែលោកត្រូវ បានព្រះរាជអាជ្ញា រងអមសាលាដំបូងសម្រេច
ឃុំខ្លួន បណ្តោះអាសន្ន នៅរសៀល ថ្ងៃទី១០ ខែតុលា តែក្រោយមកត្រូវបានចៅក្រម ស៊ើប
សួរដោះលែងឲ្យនៅក្រៅឃុំវិញ ៕

Photo by LookingTODAY

(ឆ្វេង) ជនរងគ្រោះ លោក ម៉ៃ សុគន្ធ និង លោក ហួរ សុផល

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment hour sophal mai sokun