CamNews

ភាពយន្ត 

ខ្សែភាពយន្ត Time Travel ល្បីៗ ៣ រឿងពី ឆ្នាំ ៩០ ដល់ ២០១២

ខ្សែភាពយន្តជំនាន់ចាស់ដែលល្បីបំផុតក្នុងអំឡុងសម័យឆ្នាំ ៨០ មកដល់ឆ្នាំ ២០១២ សុទ្ធសឹងតែ
ជាខ្សែភាពយន្តបែបស្រមើស្រម៉ៃ ឆ្លងភពជាពិសេសគឺឆ្លងពេលវេលា ដែលហៅថា Time Travel
តែម្ដងក្នុងនោះមានខ្សែភាពយន្ត ៣ រឿងដែលមានប្រជាប្រិយភាពជាងគេក្នុងនោះរួមមាន៖

១. Timecop (1994)
ខ្សែភាពយន្តរឿង Timecop សម្ដែងដោយកំពូលតារាវាយកាប់ចាក់ Jean-Claude Van Damme
ដែលជាតារាល្បីឈ្មោះ ក្នុងអំឡុងសម័យឆ្នាំ ៨០ និង ៩០ ដែលក្នុងខ្សែភាពយន្តនេះគេត្រូវធ្វើ
ដំណើរថយក្រោយពេលវេលាដើម្បីទៅចាប់ខ្លួនអ្នកដែលបានប្រើប្រាស់ការបង្វិលពេលវេលា
ដើម្បីទៅកែប្រែវាសនារបស់មនុស្សមួយចំនួន។ ខ្សែភាពយន្តនេះត្រូវបានចំណាយប្រាក់ផលិត
អស់ជាង ២៧ លានដុល្លា ហើយរកចំណូលបានមកវិញចំនួនជាង ១០១ លានដុល្លាអាមេរិក។

២. Terminator
ខ្សែភាពយន្តក្នុងសេរី Terminator គឺជាខ្សែភាពយន្តដែលល្បីបំផុតក្នុងឆ្នាំ ១៩៨០ ជាងដែលខ្សែ
ភាពយន្តនេះត្រូវបានថតជាបន្តបន្ទាប់រហូតដល់ ៤ រឿងជាប់ៗគ្នា ដែលសុទ្ធសឹងតែមានវត្តមាន
របស់ Arnold Schwarzenegger ទោះបីជាមានវត្ថមានត្រឹមមួយភ្លែតក្នុងខ្សែភាពយន្ត Terminator
Salvation ក៏ដោយ។

3. Looper (2012)
នេះគឺជាខ្សែភាពយន្តថ្មី ដែលទើបនឹងចេញផ្សាយ កាលពីថ្ងៃទី ២៨ កន្លងមកនេះហើយប្រហែល
ជានឹងអាចមានវត្តមាននៅកម្ពុជាផងដែរ ក្នុងពេលឆាប់ៗ ជាខ្សែភាពយន្តបែប Time Travel
មួយផងដែរដែលមានការចូលរួមសម្ដែងពីតារាសម្ដែង Bruce Will ដ៏ល្បីល្បាញ។ យើងទៅមើល
ឈុតខ្លីបន្តិចទៅមើល៕

ដោយ៖ ផានិត
ប្រភពពី៖ starpulse 


Tags: movie 2012