តារាសម្តែងសញ្ជាតិអាមេរិកម្នាក់ នាង Tila Tequila បានបាត់ខ្លួនដោយមិនដឹងមូល
ហេតុច្បាស់លាស់ បន្ទាប់ពីមានការអញ្ជើញឱ្យទៅចូលរួមសម្តែង Concert មួយ។
Tila Tequila តារាសម្តែងដែលមានប្រជាប្រិយភាពម្នាក់នៅក្នុងពិភពហូលីវូដ បានបាត់ខ្លួនក្នុង
ដំណើរទៅច្រៀងជាលក្ខណៈទេសចរណ៍មួយ នៅប្រមាណជាប្រាំបីប្រទេស។ Tola ក៏ត្រូវបាន
ម្ចាស់ Sponsors អញ្ជើញឱ្យទៅច្រៀងនៅប្រទេសអាឡឺម៉ង់ផងដែរដែលជាប្រទេសដែលនាង
បាន បាត់ខ្លួនមិនឃើញត្រឡប់មកផ្ទះវិញ។
ចំណែកឯក្រុមគ្រួសាររបស់នាងមិនបានឃើញនាងត្រឡប់មកផ្ទះវិញទេមកទល់នឹងថ្ងៃនេះ។
ដូច្នេះហើយ បានជាមានការឆោរឡោរកនាងយ៉ាងខ្លាំង រហូតបានលេចឮដំណឹងទៅដល់អ្នក
គ្រប់គ្រងរបស់នាង។ ក្រុមប៉ូលិសបានមកដល់ផ្ទះនាងកាលពីរសៀលថ្ងៃអង្គារដើម្បីស្វែងរក
នាង តែគេពុំបានឃើញនាងនោះទេ ហេតុនេះហើយក្រុមប៉ូលិសកំពុងធ្វើការតាមដានរឿងនេះ
បន្តទៀត។
ក្នុងការបាត់ខ្លួន Tola នេះគេពុំទាន់បានទទួលព័ត៌មានអ្វីពីក្រុមម្ចាស់ Sponsors នៅឡើយទេ
ហើយពួកគេក៏ពុំទាន់មានប្រតិកម្មតបតអ្វីមកវិញនោះដែរ។ រឿងរ៉ាវស្តីពីការបាត់ខ្លួនរបស់នាង
ត្រួវបានក្រុមអ្នកគ្រប់គ្រងនាងមានការ មមាញឹកយ៉ាងខ្លាំងនៅក្នុងការស្វែងរកនាងឱ្យ ឃើញ
ដើម្បីមកចូលរួមការសម្តែង Concert ជាបន្តទៀត។ ចំណែកឯស្ថានទូត USA ប្រចាំប្រទេស
អាឡឺម៉ង់ក៏កំពុងតែស្វះស្វែងផងដែរនៅក្នុងរឿងនេះ។ អ្នកគ្រប់គ្រងរបស់នាងបាននិយាយបន្ថែម
ថា៖ សង្ឃឹមថា នឹងគ្មានរឿងអ្វីកើតឡើងចំពោះនាង។
ដោយ ៖ រិទ្ធី
ប្រភព ៖ thehollywoodgossips