បើតាមប្រភពសារព័ត៌មានដែលបានចេញផ្សាយកាលពីម្សិលមិញនេះ បានអោយដឹងថា
Jennifer Lopez និងរៀបការសាជាថ្មីម្តងទៀត បន្ទាប់ពីនាងបានចែកផ្លូវជាមួយនិងស្វាមី
របស់នាងកន្លងៗមកក៏ដោយ។
ក្រោយពីតារាចម្រៀងដ៏ល្បីរូបនេះ បានផ្តល់កិច្ចសម្ភាសន៍ដល់ភ្នាក់ងារព័ត៌មាន ABC News បាន
អោយដឹងថា ៖ នាងនៅតែដើរទៅមុខជានិច្ច ហើយប្រសិនណាបើមានឧកាសណាមួយហុចអោយ
នាងនោះ នាងនឹងចាប់អោយជាប់។ Jennifer Lopez បាននិយាយបន្ថែមថា នាងមិនបោះបង់ចោល
ក្តីសុបិន្តរបស់នាងនោះទេ។
Jennifer Lopez និងអនាគតស្វាមីថ្មីរបស់នាង លោក Casper Smart
គួរបញ្ជាក់ផងដែរថា បេក្ខភាពដែលសាកសពធ្វើជាអនាគតរបស់នាង Jennifer Lopez ដែលនា
ពេលបច្ចុប្បន្ននេះ ជាមិត្តប្រុសរបស់នាងនៅឡើយ គាត់មានឈ្មោះថា Casper Smart ។ បុរសវ័យ
25 ឆ្នាំរូបនេះ បានប្រាប់ដល់ភា្នក់ងារសារព័ត៌មានដដែលនេះ ដោយបានបញ្ជាក់ថា ដំបូងវាគ្រាន់តែ
ជាអារម្មណ៏មួយស្របពេលដែលចូលចិត្ត Lopez ខ្លាំងប៉ុណ្ណោះ វាមិនមែនជាអារម្មណ៏ស្នេហាអីនោះ
ទេ។
Jennifer Lopez និង លោក Casper Smart សកម្មភាពពេលសម្រាកលំហែរ
លើសពីនេះទៅទៀត លោក Smart ក៏បាននិយាយបញ្ជាក់បន្ថែមថា ក្រោយមកអារម្មណ៏ស្នេហា ក៏
បានឆេះរោលរាលឡើងតែម្តង ដែលវាគឺជាអារម្មណ៏ដែលយើងទាំងពីរនាក់មានពីធម្មជាតិ មិនត្រឹម
តែប៉ុណ្ណោះ គាត់បានបញ្ជាក់ថា ពួកយើងចាប់ផ្តើមមានទំនាក់ទំនងជាមួយគ្នាចាប់តាំងពីខ្ញុំក្លាយជា
គ្រូបង្ហាត់របាំ នៅក្នុងការប្រគុំតន្រ្តីទេសចរណ៏ Lopez's tour មកម្ល៉េះ ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ thehollywoodgossip