CamNews

តារា 

Rylan រៀបចំពិធីខួបកំណើតដូចបុណ្យ Halloween


លោក Rylan Clark បានធ្វើពិធីខួបកំណើតគំរប់អាយុ២៤ ឆ្នាំរបស់ខ្លួនកាលពីថ្ងៃពុធម្សិល
មិញជាមួយនឹងក្រុម X Factor របស់រូបលោកដែលពិធីដូចបុណ្យ Halloween។

មិត្តរួមក្រុម X Factor បានចូលរួមពិធីខួបកំណើតរបស់រូបលោក ក្នុងក្លឹបកំសាន្តរាត្រីឈ្មោះ
Makhiki ទីក្រុងឡុង ហើយអ្នកទាំងអស់នោះសុទ្ធតែស្លៀកពាក់ដូចក្នុងពិធីបុណ្យ Halloween
អញ្ចឹង។

ចំណែកឯលោក Rylan វិញបានបង្ហាញសិល្បៈនៃស្លៀកពាក់របស់លោកជាកីឡាករបាល់
អោបឆ្លុះបង្ហាញពីភាពសិចស៊ីរបស់ក្បាលពោះក្លែងក្លាយរបស់លោក   ដែលមានប្រលាក់
ឈាម។

រូបភាព៖ លោក Rylan Clark និងកញ្ញា Lucy Spraggan

កញ្ញា Lucy Spraggan ក៏បានចូលរួមក្នុងពិធីខួបកំណើតរបស់លោកដែរ ដោយស្លៀកពាក់
ជារាងផ្លែល្ពៅ។ ចំណែកឯ  James Arthur  និង  Kaye Sones   បានស្លៀកសំលៀកបំពាក់
ពណ៌ខ្មៅគួរឲ្យក្លាច ហើយក្រុម   Union J  វិញស្លៀកពាក់សំលៀកបំពាក់គិលានុបដ្ឋាដែល
ប្រលាក់សុទ្ធតែឈាម។

រូបភាព៖ Union J ស្លៀកពាក់សំលៀកបំពាក់គិលានុបដ្ឋាប្រលាក់ឈាម

លោក Rylan បាននិយាយថា “នេះគឺជាការប្រារព្វពិធីខួបកំណើតយ៉ាងធំរបស់ខ្ញុំ ដែលបាន
ជួបជុំមិត្តភក្តិចាស់ៗខ្ញុំជាច្រើន”៕

ដោយ៖ សីហា

ប្រភព៖ dailymail


Tags: star strange