CamNews

ព័ត៌មានអន្តរជាតិ 

បះសក់ យន្តហោះ ម៉ាឡេស៊ី MH192 បង្ខំចិត្តចុះចត ជាបន្ទាន់ ខណៈផ្ទុះកង់ នៅលើអាកាស

ព័ត៌មានអន្តរជាតិ ៖ យន្តហោះ ជើងហោះ MH192 របស់ម៉ាឡេស៊ី ដឹកអ្នកដំណើរ និងក្រុមនាវិក ចំនួន ១៦៦នាក់ ​​​    ត្រូវបានបញ្ជាឲ្យ ត្រឡប់មកចុះចត នៅទីក្រុង កូឡាឡាំពួរ  វិញ បន្ទាប់ពីមាន​បញ្ហា នៃមុខងារ ក្នុងការចុះចត ពោល កង់ខាងមុខ  បានផ្ទុះឡើង   ។ ព័ត៌មាន ស្កាយញូវ ចេញ ផ្សាយនៅម៉ោង ០១ និង១០នាទី យប់ចូលថ្ងៃ ច័ន្ទ ទី២១ ខែមេសា ឆ្នាំ២០១៤ នេះឲ្យដឹងថា យន្ត ហោះ ដែលមានបញ្ហា   ផ្នែកចុះចត មួយនេះបានចាកចេញពី ទីក្រុង កូឡាឡាំពួរ ឆ្ពោះទៅកាន់ ក្រុង Bangalore ភាគខាងត្បូង ប្រទេសឥណ្ឌា តម្រូវឲ្យមកចុះចតនៅម៉ាឡេស៊ី វិញ ក្រោយពីបាន ហោះហើរ បានពាក់កណ្តាលផ្លូវ ។

គួរបញ្ជាក់ថា ជាង ២ម៉ោងក្រោយមក តាមការឲ្យដឹងពី លោក Hishammuddin Hussein រដ្ឋមន្រ្តី ការពារជាតិ និង ដឹកជញ្ជូន     របស់ម៉ាឡេស៊ី បានសរសេរនៅ ទំព័រ ទ្វីតធ័រ អោយដឹងថាថា យន្ត ហោះ ជើងហោះលេខ MH192 បានចុះចតដោយសុវត្ថិភាព ហើយនាពេលនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយញូវ


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States