CamNews

កីឡាអន្តរជាតិ 

Zlatan ប្រកាស​ឈប់​លេង​ឲ្យ​ជម្រើស​ជាតិ ក្រោយ​ស៊ុយ​អែត ជ្រុះ​​ចេញ​ពី Euro 2016 ក្នុង​ពូល

(ប៉ារីស)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Zlatan Ibrahimovic បានសម្រេចចិត្តលាឈប់ពីក្រុមជម្រើសជាតិស៊ុយអែតជាផ្លូវការហើយយប់មិញនេះ បន្ទាប់​ពី​មិន​អាច​ជួយ​ស៊ុយ​អែត ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូល E បន្ទាប់ពីចាញ់ប៊ែលហ្ស៊ិក ១-០ ទៀត ឈរនៅបាតតារាងនៃពាន UEFA Euro 2016 នៅប្រទេសបារាំង។

សារព័ត៌មាន BBC បានឲ្យដឹងថា ចាប់ពីពេលនេះតទៅ ប្រិយមិត្តលែងបានឃើញកីឡាករកម្ពស់ ១.៩៥ម៉ែត្ររូបនេះ លេងក្នុងក្រុម​ជម្រើស​ជាតិ​ស៊ុយ​អែត​ទៀត​ហើយ តែ​នៅ​បន្ត​លេង​ក្នុង​ក្លឹប​អាជីព​ដដែល អាចជាក្លឹបនៅអង់គ្លេស Manchester United បន្ទាប់ពីតារាវ័យ ៣៣ឆ្នាំខាងលើ​ បានចាកចេញពីក្លឹប PSG របស់បារាំង កាលពីដើមខែឧសភា ឆ្នាំ២០១៦។

អតីតកីឡាករក្លឹប Inter Milan និង FC Barcelona ខាងលើបានថ្លែងយ៉ាងខ្លីថា «ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ក្នុងការជួយក្រុមជម្រើស​ជាតិ​ស៊ុយ​អែត​នា​ពេល​កន្លង​មក និងសូមសំដែងនូវការដឹងគុណ ចំពោះមិត្តរួមក្រុម និង​គ្រូ​បង្វឹក ដែលនៅជាមួយគ្នា​នាពេលកន្លងមក ទោះបីជាលទ្ធផលយ៉ាងណាក៏ដោយ»

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង