CamNews

តារា 

មិននឹកស្មានថា ប្អូនស្រីសាច់សខ្ចីរបស់លោក Tono រៀនពូកែដលថ្នាក់នឹងសោះ!

ព័ត៌មានកំសាន្ត​ ៖ មានមនុស្សស្រីមិនតិចទេដែលលង់ស្នេហ៍ជាមួយនិងបុរសពោះម៉ាយ លោក Tono Pakin ដែលមានអាជីពជាតារាចម្រៀងផងនិងតារាសម្តែងផង របស់ប្រទេសថៃ ។ ថាគាត់ទៅជាតារាគួរឲ្យសង្ហាបែបនេះ ប៉ុន្តែបើបានឃើញប្អូនស្រីគាត់វិញបានញាក់សាច់ ទោះនាងមិនមែនជាតារាក៏ដោយ តែមុខមាត់និងរូបនាងមិនចាញ់តារាប៉ុន្មានទេ សូម្បីទាំងការសិក្សា ។ 

នាង Kanchanaburi Sangrawee ដែលត្រូវជាប្អូនស្រីបង្កើតរបស់ លោក Tono Pakin បានបង្ហោះរូបថតនៅលើគណនីផ្ទាល់របស់នាង ព្រមទាំងបងប្រុសរបស់នាងផងដែរ​ កាលពីថ្ងៃទី ១៣ ខែ ១២ ឆ្នាំ ២០១៦ ដោយភ្ជាប់ជាមួយនិងភាពសប្បាយរីករាយក្នុងថ្ងៃបញ្ចប់ការសិក្សារបស់ Kanchanaburi ។ ឃើញថាប្អូនស្រីរបស់តារាល្បីរូបនេះមិនត្រឹមតែឆ្លាតទេ ស្អាត ហើយរៀនពូកែទៀត ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Kanchanaburi មានមុខជំនួញធំមួយនៅក្នុងដៃទាំងវ័យក្មេង ។ ទោះបីជាយ៉ាងណាក៏ដោយ រូបនាងនៅតែខិតខំឆ្លៀតឱកាសដើម្បីរៀនឲ្យចប់ថ្នាក់បរិញ្ញប័ត្រ ។ ក្នុងនាមជាកូនស្រីម្នាក់នៅក្នុងគ្រួសារពិតជាសាងកេរ្តិ៍ឈ្មោះថ្លៃថ្នូរជាខ្លាំងឲ្យគ្រួសារ ៕












ដោយ ៖ គន្ធា


ប្រភព ៖ IG 


Tags: Tono Pakin James jirayu Pat napapa