(ក្រុងឡុងដ៍)៖ ក្រុមជើងឯក Premier League តោខៀវ Chelsea បានទម្លាក់គូប្រជែង Manchester City ត្រឹមវគ្គ១៦ក្រុម ដើម្បីឡើងវគ្គ៨ក្រុមចុងក្រោយនាយប់មិញនេះ ក្រោមលទ្ធផលយ៉ាងគាប់ប្រសើរ ៥-១ នៅកីឡដ្ឋាន Stamford Bridge នៃពានលំដាប់ទី២អង់គ្លេស FA Cup ។
គ្រូបង្វឹកស្តីទី Guss Hiddink បានប្រើឈុតខ្លាំង១១នាក់ដំបូងទាំងអស់ ដើម្បីទប់ទល់ជាមួយនឹងប្រើយុវជនដល់ទៅ៥នាក់ ក្នុងជំនួបប៉ះក្រុមខ្លាំង Man City យប់មិញ ដោយអាចបំបែកសំណាញ់ទី Willy Caballero រហូតដល់ទៅ៥គ្រាប់ផ្ទួនៗដោយមិននឹកស្មានក្នុងវគ្គទី២មក ក្រោយពេលដែល Diego Costa រកបានគ្រាប់ទី១នៅនាទីទី៣៥ និងត្រូវបាន David Faupala តាមស្មើវិញនៅ២នាទីបន្ទាប់ ។
Willian, Gary Gahill, Eden Hazard និង Bertrand Traore សុទ្ធតែរកបានម្នាក់១គ្រាប់ដូចគ្នានៅនាទីរៀងគ្នា៤៨ ៥៣ ៦៧ និង ៨៩ ក្នុងការបង្កភាពភ្ញាក់ផ្អើលនៅក្នុងវគ្គ៨ក្រុមនោះ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី