CamNews

ភាពយន្ត 

ជឿអត់ថា ខ្លួនតូចប៉ុនស្រមោច ក៏អាចជួយពិភពលោក បានដែរ (Trailer Inside)

ភាពយន្ត ៖  Marvel’s Ant-Man​រឺ ហៅថាបុរសស្រមោច​បានចាប់ផ្តើមចាក់បញ្ចាំងហើយនៅគ្រប់​រោង​ភាពយន្ត​ជាមួយការគាំទ្រមិនខុសពីរឿងរបស់Marvel ផ្សេងៗឡើយ។ បុរស  ​ស្រមោច គឺជាវីរៈ​បុរស​ថ្មីដែលមានមាឌតូចល្អិតខុសពីវីរៈបុរសដទៃរបស់Marvel ដែលមានដូចជាពួកAvengers​។

ក្នុងសាច់រឿងនេះ​​ អ្នកវិទ្យាសាស្ត្រ  Pym បាន ស្រាវជ្រាវ  នូវថ្នាំនិង សំលៀកបំពាក់ដែលមាន សមត្ថ ភាព ផ្លាស់ប្តូរទំហំរូបរាងកាយ  ពីធំទៅតូចដូចស្រមោច ហើយអាច  ធ្វើការទំនាក់ទំនង​ ជាមួយ​សត្វ​ល្អិត​បានទៀតផង។ គាត់បានរកឃើញបុរសម្នាក់ឈ្មោះ​   Scott Lang ដើម្បីទទួលកិច្ចការងារ​ជំនួស គាត់ប្រឆាំងនឹងDarren Cross ដែលមានគោលបំនង   បង្កើតរបស់ពិសោធន៍ ដូចគ្នានេះសំរាប់លក់ អោយ មនុស្សអាក្រក់។ជាមួយគ្នានេះដែរ រឿងបុរសស្រមោចបានបង្ហាញនូវទំនាក់ ទំនងរវាងឪពុក នឹងកូនស្រី ជាក់ស្តែង Dr. Hank Pym​ និង Hope ជាមួយ Scott Langរឹបុរសស្រមោចនឹងCassie។ Scott​ព្យាយាមបង្ហាញអោយកូនស្រីបានដឹងថាខ្លួនបានកែប្រែនិងក្លាយជាវីរៈបុរសដ៏ពិតប្រាកដ។

គួរអោយចាប់អារម្មណ៍កាន់តែខ្លាំង បុរសស្រមោចនឹងមានសាច់រឿងត ជាមួយពួកMarvel ដូចជា Thor, Iron Man, Captain America និង Nick Furry ជាដើម។

 ចង់ដឹងថាតើបុរសស្រមោចមានសមត្ថភាពខ្លាំងប៉ុណ្ណា ហើយចូលក្នុងក្រុមAvengers​ បានដោយ វិធីណា កុំភ្លេចទៅទស្សនាទាំងអស់គ្នានៅរោងភាពយន្តដែលជិតអ្នកបំផុត។

ទស្សនាវីដេអូឃ្លីបខ្លីនៅទីនេះ​ ៖

ដើម្បី  ទទួល បានពត៌មានលំអិត និង ផ្សេងៗទៀត  ទាក់ទង និង ភាពយន្តដែលលោកអ្នកចូលចិត្ត សូមតាមដាន ចៃកុន តាមប្រព័ន្ធសង្គមដូចជា: www.facebook.com/JaiKon.Cambodia , www.you tube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ។

ប្រភព​ ៖ Westec Media Limited


Tags: Movie Hollywood movie US Marvel Ant man