CamNews

តារា 

ជីជី រំភើបពេលបាន ឱកាសថតរឿងដំបូង

ភ្នំពេញៈ ពិធីការិនីដែលកំពុង តែឡើងកូដបណ្តើរៗ នៅស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន កញ្ញា
ពេជ្រ សូលីដា ហៅ ជីជី បានប្រាប់ឲ្យដឹងថា ពេលនេះនាងកំពុង តែត្រៀមខ្លួន ថតរឿងលើក
ដំបូងគឺ មានអារម្មណ៍រំភើបខ្លាំងមែនទែន ទោះបីជានាងមិន បានគ្រងតំណែង ជាតួឯកក៏ដោយ។

តារាស្រីដែលមានរូបសម្រស់ស្រស់ ស្អាតវ័យក្មេងនិងជាប្អូនស្រី អតីតពិធីការិនីប្រចាំស្ថានីយ
ទូរទស្សន៍បាយ័នពេជ្រសិរីរ័ត្នគឺ  កញ្ញាជីជីបានប្រាប់ Looking TODAY ឲ្យដឹងតាមទូរស័ព្ទ នៅថ្ងៃ
ទី២៧ ខែធ្នូ ឆ្នាំ២០១២នេះ ចំពោះការងារបច្ចុប្បន្ន នាងមានភាពមមាញឹក ច្រើនខ្លាំងជាងមុនហើយ
ពេលនេះនាងក៏ត្រូវបាន ខាងផលិតកម្មផ្តល់ឱកាស ឲ្យនាងថតរឿងលើកដំបូង ដែលមានចំណង
ជើងថា “អាបពាក់មួកសុវត្ថិភាព”ដោយនាងមិនបាន គ្រងតំណែងជាតួឯកនោះទេ។

តារាស្រីរូបស្រស់សាច់ សរម៉ដ្ឋរលោង ដែលជាពិធីការិនី មានភាពលេចធ្លោ ក្នុងកម្មវិធី “រាត្រី កម្សាន្ត”
រូបនេះបានប្រាប់ឲ្យដឹងថា “ពេលនេះខ្ញុំបានឱកាស សម្តែងរឿងជាលើកទី១ ដោយខ្ញុំ ត្រូវដើរជាតួប្អូន
ស្រី កញ្ញា ថន លក្ខណា មិនមែនជាតួឯកស្រីនោះទេ ហើយរឿងនេះ គឺ កំពុងតែត្រៀមថតនៅ ដើម
ខែមករាខាងមុខនេះ ដោយត្រូវចំណាយរយៈពេល ថតប្រមាណជា១ខែក្នុង ការថតរឿងនេះខ្ញុំពិតជា
មានអាម្មរណ៍ថាភ័យផង អរផងរំភើបបុកពោះម៉េច មិនដឹងទេព្រោះនេះគឺ ជាលើកទី១សម្រាប់ខ្ញុំ”។

កញ្ញា ជីជី បានប្រាប់ទៀតថា ការសម្តែងនេះ គឺជារឿងថ្មីសម្រាប់ នាងក្នុងការប្រឡូកអាជីព សិល្បៈ
ព្រោះថាកន្លងមក នាងធ្លាប់តែកាន់ក្បាល មេក្រូលនិយាយមិនធ្លាប់ បានសម្តែងរឿងអីនោះទេហើយ
កន្លងមកធ្លាប់ មានខាងផលិតកម្មទាក់ទង ហៅនាងឲ្យសម្តែងរឿងដែល តែនាងមិនបានទទួលថតទេ
ដោយសារតែនាងមិនសូវ មានពេលក្នុងការថតហើយ ពេលខ្លះតម្លៃមិនត្រូវគ្នាអី ជាដើមតែពេលនេះ
ដោយសារតែខាងផលិតកម្មផ្តល់ឱកាស និងជួយសម្រួលដល់នាងនូវពេលវេលាថតទើបនាងសម្រេច
ចិត្តថតតែម្តងទៅហើយមួយវិញទៀត នាងក៏ចង់សាងល្បងប្រឡូក អាជីពនេះបន្ថែមពីល អាជីពចាស់
ដែរ។

ទោះបីជាពិធីការិនីសំឡេងស្រទន់រូបនេះ មិនបានគ្រងតំណែងជាតួឯក នៅក្នុងរឿងដែលនាងសម្តែង
លើកដំបូងក៏ដោយក៏ នាងនៅតែសប្បាយរីករាយ ក្នុងការថតខ្សែភាពយន្តនេះ ហើយនាងសង្ឃឹមថា
តាមរយៈរឿង នេះនិងធ្វើឲ្យនាងមាន ឈ្មោះបោះសំឡេង ថែមមួយកម្រិតទៀត ហើយប្រសិនបើ
ទោះ ទស្សនិកជនគាំទ្រ នាងនិងបន្តការសម្តែងរឿងនេះ ហើយបើសិនជាមាន ឱកាសនាង និងចាប់
អាជីពបន្ថែមទៀត ព្រោះនាងស្រលាញ់សិល្បៈ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: gigi entertainment khmer star