មន្ត្រីក្រុងញ៉ូវយកបានធ្វើការស្នើសុំ ជំនួយ ៣០ពាន់លានដុល្លាសហរដ្ឋ ពីរដ្ឋាភិបាល
ក្រោយពីទទួលរងគ្រោះពីព្យុះកំណាច Sandy ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធក្រុង
និងប្រព័ន្ធអគ្គិសនីជាចំបង។
ការរៀបចំបណ្តាញអគ្គិសនីនឹងត្រូវធ្វើ លើផ្ទះ និងអគារជំនួញសរុប ចំនួន ៧៥ ០០០ខ្នង
ឲ្យហើយ នៅថ្ងៃអង្គារនេះ បន្ទាប់ពីទទួលរងគ្រោះព្យុះអស់រយៈពេល ២សប្តាហ៍មក។
សូមបញ្ជាក់ថា ព្យុះកំណាច Sandy បានធ្វើឲ្យមនុស្សប្រហែល ៨.៥លាននាក់ នៅ ២១រដ្ឋ
គ្មានអគ្គិសនីប្រើប្រាស់ ដែលអគ្គិសនីជាតំរូវការចាំបាច់បំផុតសំរាប់មនុស្សគ្រប់រូប៕
ដោយ៖ មិនា
ប្រភព៖ guardian