CamNews

ព័ត៌មានអន្តរជាតិ 

គ្រោះថ្នាក់ធម្មជាតិ ដ៏គួរអោយរន្ធត់ ថតជាប់ស្រស់ៗ រណ្តៅស្រុត លេបត្របាក់ផ្នែកខ្លះ នៃភពផែនដី

ព័ត៌មានអន្តរជាតិ ៖ ជាការពិត លោកអ្នកពិតជាមានអារម្មណ៍ថាភ្ញាក់ផ្អើល   និងបុកពោះជា
ខ្លាំង ខណៈទស្សនាវីដេអូគ្រោះថ្នាក់ធម្មជាតិ ដ៏គួរអោយរន្ធត់មួយនេះ  ពោលគឺ  វីដេអូគ្រោះ
ថ្នាក់ធម្មជាតិថតបានស្រស់ៗ រណ្តៅស្រុត លេបត្របាក់ផ្នែកខ្លះ នៃភពផែនដី នេះបើយោង
តាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេសប្លែក huffingtonpost ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា គ្រោះថ្នាក់ធម្មជាតិខាងលើនេះ ​ បានកើត
ឡើងនៅឯរដ្ឋ Louisiana សហរដ្ឋអាមេរិក ខណៈវីដេអូមួយនេះ ត្រូវបានបង្ហោះចូលទៅក្នុង
គេហទំព័រវីដេអូដ៏កំពុងពេញនិយម យូធូប ដោយគណនី ឈ្មោះ assumptionla  ដោយវីដេ
អូមួយនេះ ទទួលបានការចូលទស្សនាដល់ទៅ ១  លានដងជាង  ឯណោះ  ក្នុងរយៈពេល
ត្រឹមតែមួយថ្ងៃ។

ហើយអ្វីដែលចោទជាសំនួរនោះ គឺថា តើលោកអ្នក មានអារម្មណ៍យ៉ាងណា បើសិនជាបាន
ជួបហេតុការណ៍នេះដោយផ្ទាល់ បន្តការឈរថតទិដ្ឋភាពរួម ឬក៏ដាក់មេផាយ "រត់"  ។ ខាង
ក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

* ព័ត៌មានអន្តរជាតិ​ ដែលទើបតែនឹងកើតឡើង មកពីជុំវិញពិភពលោក មាននៅខាងក្រោម

- ចម្លែកៗ ៖ ខ្នើយកើយ រាង ភ្លៅ ស្រីស្អាត ល្បីអស់ទាស់ នៅជប៉ុន
- វីដេអូ ក្រឡាប់រថយន្តប៊ើសដឹកអ្នកលេងល្បែងទៅកាន់កាស៊ីណូរបួសច្រើនជាង៥០ នាក់
- ច្រើនជាង ៣០ នាក់របួស ខណៈទឹករលក កំពស់ជាង ២០ ម៉ែត្រ វាយប្រហារ (មានវីដេអូ)

ដោយ ៖ ពិសី
ប្រភព ៖ huffingtonpost


Tags: Natural disaster Giant Sinkhole Louisiana Sinkhole swallow tree USA United state