CamNews

តារា 

Justin Bieber ប្ដឹងក្រុម Paparazzi

ទោះបីជា Justin Bieber ត្រូវបានលក់មុខជាមួយនឹងសំបុត្រផាកពិន័យដោយសារបើកបរហួស
ល្បៀនកាលពីប៉ុន្មានសប្ដាហ៍មុនក្ដីក៏គេនៅតែហេងជាងក្រុមអ្នកប្រម៉ាញ់រូបថត និងចុះពត៌មាន
បំភ្លើស Paparazzi ដែរព្រោះពួកនេះកំពុងតែរងគ្រោះយ៉ាងដំណំដោយសារត្រូវរដ្ឋអំណាចក្នុង
តំបន់ប្ដឹងពីបទព្រហ្មទណ្ឌចំនួន ៤ ករណី។

ក្រុមអ្នកប្រម៉ាញ់រូបថតនេះត្រូវបានគេដឹងថាបានបើកបររថយន្ត Toyota Ray ក្នុងល្បឿនជាង ៨០
ម៉ៃល៍ ក្នុងមួយម៉ោង ឬអាចលើសពីនេះ ដោយបើកបរដោយដៃម្ខាង ព្រោះដៃម្ខាងទៀតជាប់រវល់
តម្រង់កាម៉េរា បានបើកប្រដេញជាមួយ និងរថយន្ត Chrome Fisker Karma របស់ JB អ្នកដទៃៗ
ទៀតដែលនៅលើផ្លូវធ្វើដំណើរ ជាពិសេសគឺអ្នកដែលជិះម៉ូតូ ត្រូវជៀសគ្នាយ៉ាងប្រញ៉ាប់ព្រោះគេ
ខ្លាចមានការបុកគ្នាជាមួយរថយន្តដែលប្រដេញតាមប្រម៉ាញ់រូបថតនេះ។

អ្នកតាមប្រម៉ាញ់រូបថតមួយនេះត្រូវបានរដ្ឋអំណាចប្ដឹង ៣ ករណីដែលក្នុងនោះមានដូចជា ប្រដេញ
មនុស្សនៅតាមទីសាធារណៈក្នុងបំណងយកសិទ្ធិរបស់គេមកធ្វើអាជីវកម្ម ទី ២ គឹបើកបរមិនគោរព
ច្បាប់ ទី ៣ គឺមិនគោរពមន្រ្តីប៉ូលីស ហើយ ១ ករណីទៀតគឺត្រូវបាន ប្ដឹងដោយ JB ផ្ទាល់ដោយគេ
បានប្ដឹងអ្នកថតរូបម្នាក់នេះពីបទយាយីជីវិតឯកជនរបស់គេ។ ទាំង ៤ បទចោទនេះអាចធ្វើអោយ
Paparazzi ដេកគុកលេងរយៈពេល ១ ឆ្នាំ និងចាយលុយបង់ចូលរដ្ឋចំណួន ៣៥០០$ បានដោយ
មិនបាច់តវ៉ាច្រើន៕ 

ដោយ៖ ម៉ូកា
ប្រភពពី៖ Idolator

 


Tags: Justin Bieber paparazzi