CamNews

ភាពយន្ត 

ភាពយន្តរឿង "រាប់ថយក្រោយ បញ្ចៀសគ្រោះថ្នាក់ ឬ Reset" ឈុតឆាកបាញ់ប្រហារប្តូរពេលវេលា កំពុងចាក់បញ្ចាំង

កំសាន្ត ៖ ការត្រឡប់ទៅកាន់ពេលវេលាដដែលៗ ស្តាប់ទៅដូចជារៀងស៊ាំទៅហើយ ប៉ុន្តែវានៅតែគួរឲ្យចាប់អារម្មណ៍ ជាពិសេសក្នុងភាពយន្តដែលមានដាក់បញ្ចូលឈុតធ្វើឲ្យអ្នកទស្សនាទទួលអារម្មណ៍ទាំងរំភើប និងមនោសញ្ចេតនាក្នុងពេលតែមួយ។

ជាធម្មតា ពេលដែលយើងទស្សនាភាពយន្តដែលតួអង្គជាប់ក្នុងស្ថានភាព តម្រូវឲ្យពួកគាត់ត្រឡប់ទៅពេលវេលាមួយដដែលៗ យើងតែងតែគិតថា តើពួកគាត់អាចគេចចេញពីស្ថានភាពនោះដោយរបៀបម៉េច ហើយខណៈពេលនោះដែរ តួអង្គនោះអាចក្លាយជាមនុស្សមានចរិតល្អជាងមុន ឬអាក្រក់ជាងមុន រាល់ពេលឆ្លងកាត់ពេលវេលា និងការផ្លាស់ប្តូរនីមួយៗ។ភាពយន្តនេះសម្តែងដោយតារាស្រីដែលកំពុងមានឈ្មោះល្បាញល្បីគឺ អ្នកនាង Yang Mi​ និង បុរសសង្ហារដែលមានការគាំទ្រពីទស្សនិកជនជាច្រើនតាមរយៈរឿងភាគចិនគឺលោក Wallace Huo ។




ជាមួយនឹងភាពយន្តថ្មី "រាប់ថយក្រោយ បញ្ចៀសគ្រោះថ្នាក់ ឬ Reset" ដឹកនាំដោយលោក Chang ដែលនិយាយពីការត្រឡប់ទៅកាន់ពេលវេលាមួយ ម្តងហើយម្តងទៀត អ្នកទស្សនាខ្លះនឹងមានអារម្មណ៍ថា ចង់ឲ្យពេលវេលាត្រឡប់ទៅក្រោយវិញ ហើយធ្វើអ្វីដែលចង់ ឬទប់ស្កាត់មិនឲ្យបញ្ហាមួយមិនឲ្យកើតឡើងបាន។ចង់ដឹងថាមានឈុតឆាកបាញ់ប្រហារល្អមើលកំរិតណាកុំភ្លេចមកទស្សនានៅគ្រប់រោងភាពយន្តដែលកំពុងចាក់បញ្ចាំងហើយ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕






ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited 


Tags: Reset Movie Article