CamNews

មិនគួរឲ្យជឿ 

ស្ថិតក្នុងវ័យ ៩២ ឆ្នាំ លោកយាយម្នាក់ ទទួលបានពានរង្វាន់ កំពូលអ្នកក្លាហាន

ស្ទើរតែមិនគួរអោយជឿ ៖ ស្ថិតនៅក្នុងវ័យ ៩២ លោកយាយម្នាក់ ត្រូវបានរកអោយឃើញថា ទទួលបាន ពាន់រង្វាន់កិត្តិយស កំពូលអ្នកក្លាហាន ក្រោយពីគាត់​ បានរត់ទៅជួយ អ្នកជិតខាង របស់ខ្លួន ចេញពីផ្ទះ កំពុងតែ ឆាបឆេះ នេះបើយោង តាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស​ ដឹមីរ័រ

បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន ដដែល បន្តថា លោកយាយម្នាក់នេះ មានឈ្មោះថា Jessamine Skuse ដោយនៅក្នុងនោះ អ្នកជិតខាង ដែលត្រូវបានគាត់ ជួយសង្គ្រោះ មានឈ្មោះថា Evan Davis មាន វ័យ ៩៧ ឆ្នាំ ពោលគឺ គាត់បានជួយលោកតា ម្នាក់នោះ ចេញមកក្រៅ បន្ទាប់ពីបាន ធុំក្លិនផ្សែងឆាបឆេះ ដោយមានចិត្តហ៊ានក្លា មិនសូវជាភ័យខ្លាច លោកយាយ ក៏បានរត់ចូលទៅខាងក្នុង សាជាថ្មី ម្តងទៀត ដើម្បី ចូលទៅចុចកណ្តឹងរោទ៍ ប្រកាសអាសន្ន ។

លោកយាយ រូបនេះ ដែលបានទទួលពានរង្វាន់ Royal Humane Society បានគូសបញ្ជាក់អោយដឹងថា ជាមួយនឹង បទពិសោធន៍ នៅក្នុងសម័យសង្គ្រាម ខណៈគាត់បម្រើការ នៅក្នុងបន្ទប់ត្រួតពិនិត្យ RAF គាត់ ពិតជា មិនសូវភ័យណាស់ណា នោះទេ ក្នុងប្រតិបត្តិការ ជួយសង្គ្រោះលើកនេះ ។ លោកយាយ បន្តថា វា ពិតជា បង្រៀនអោយលោកអ្នក ទប់អារម្មណ៍ អោយបាន នៅពេល មានគ្រោះអាសន្ន ពោលគឺ នាងខ្ញុំ​បាន លោតចូលទៅធ្វើសកម្មភាព ខណៈពេលដែលគាត់ បើកទ្វារចេញមក ពោរពេញ ទៅដោយផ្សែង ដ៏អួរអាប់

អ្នកនាំពាក្យ តំណាងអោយ RHS បន្តថា ត្រូវតែមានការលើកទឹកចិត្តជាពិសេស ដើម្បីឆ្លើយតប ទៅនឹង ភាពហ៊ានក្លា របស់គាត់ យ៉ាងដូច្នេះ។ ដោយឡែក បើនិយាយពីមូលហេតុ ដែលនាំ អោយមានការឆាប ឆេះ គឺបណ្តាលមកពី កន្សែងស្ងួត ធ្លាក់ចំពីលើ ចង្កៀងគោមភ្លើង ។ យ៉ាងណាមិញ ជាអកុសល លោកតា Evan ក្នុងរយៈពីរសប្តាហ៍ក្រោយ គាត់បានស្លាប់បាត់បង់ជីវិត ដោយសារតែជរាពាធ ។ ករណីខាងលើ បានកើតឡើង កាលពីពេលកន្លងទៅ នៅឯ ក្រុង Bristol ប្រទេស អង់គ្លេស ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Award Int news Unt news Viral video Rescue Jessamine Skuse