CamNews

តារា 

បញ្ចាំងក្នុងរោងកុនទើបបានប៉ុន្មានថ្ងៃ រឿង "ព្រះម៉ែនាគីភាគ២" រំពឹងថានឹងរកចំណូលកប់ពពក

ថៃ ៖ រឿង "ព្រះម៉ែនាគីភាគ២" រំពឹងថា នឹងថារឿងនេះនឹងរកចំណូលបាន ៥០០ លានបាត ក្នុងរយៈពេលខ្លី ។ ដោយរាប់ចាប់ពីថ្ងៃទី ១៨ និងទី ១៩ ខែតុលា ឆ្នាំ ២០១៨ គឺរកចំណូលពីរឿងនេះបានចំនួន ១០០ លានបាត ។ 

ប្រភពដដែលបានបន្តថា នេះគឺជាចំនួនច្រើនដែលរកបានត្រឹមតែមួយថ្ងៃ ។ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ មានហ្វេនៗជាច្រើនរង់ចាំទស្សនារឿងនេះនៅតាមរោងកុន ។ 

នៅលើបណ្តាញសង្គម មានហ្វេនជាច្រើនបានខមមិនថា បច្ចេកទេសក្នុងការថតរឿង "ព្រះម៉ែនាគីភាគ២" ពិតជាល្អ ហើយលោក Nadech Kugimiya ពិតជាសង្ហា ចំនែកឯនាង Yaya Urassaya ក៏សាកសមសម្តែងជាតួឯកស្រីផងដែរ​ ។ 

រឿង "ព្រះម៉ែនាគីភាគ២" គឺសម្តែងដោយ Nadech Kugimiy, Yaya Urassaya, Taew Natapohn, Ken Phupoom និងតារាសម្តែងជាច្រើនដួងទៀត ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Nadech Kugimiya Yaya Urassaya