ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥នេះ លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាស និងជំរាបជូនបងប្អូនឲ្យជ្រាបថា ថ្មីៗមានជនមិនស្គាល់មុខបានបង្កើត Account Facebook ក្លែងក្លាយមួយដែលមានឈ្មោះ និងរូបភាព ដូចគ្នា ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការភាន់ច្រឡំ និងយល់ខុស។
ដូច្នេះលោកស្រី ហ៊ុន ស៊ីណាត សូមប្រកាសថា Facebook ពិតប្រាកដរបស់លោកស្រីមានឈ្មោះ Sinath Hun (មានរូបភាពដូចខាងក្រោម) នឹងមាន Friend រហូតដល់ ៤២៩៩នាក់។ ចំណែក Facebook ក្លែងក្លាយមាន Friend មិនដល់១០០នាក់ផង។
ជាមួយនោះលោកស្រីសូមប្រកាសបដិសេធមិនទទួលស្គាល់នូវទង្វើ និងមិនទទួលខុសត្រូវចំពោះ ការ Post ព័ត៌មានផ្សេងៗនៅលើ Account Facebook ដែលបានក្លែងក្លាយនេះ៕
ខាងក្រោមនេះជា Account Facebook ពិតប្រាកដរបស់លោកស្រី ហ៊ុន ស៊ីណាត៖
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល