CamNews

តារា 

មិនងាយឯណា ចំណាយពេលបីម៉ោង សូមចិត្តអ្នកកាសែត កុំឲ្យធ្វើរឿងបែបនេះ ជាមួយនិងកូនលោក អ៊ុិត សេដ្ឋា

ភ្នំពេញ ៖ កាលពីម្សិលមិញនេះ ម្តាយមីងរបស់ក្មេងៗទាំង៣នេះ បានចំណាយពេល ៣ ម៉ោង ដើម្បីសរសេរនៅលើបណ្តាញសង្គម ហើយសូមចិត្តដល់អ្នកកាសែត ឈប់ដេញដោលរឿងគ្រួសារគេទៀត ដោយលើកឡើងថា "រឿងអីក៏ដោយវាមានដើម វាមានទង, ទាំងម៉ែទាំងឳសុទ្ធតែខុសដូចគ្នា ចុងក្រោយលិទ្ធផលវាធ្លាក់លើក្មេង3នាក់ដែលមិនដឹងខ្យល់អីសោះ.........មិនដែលបានទទួលភាពកក់ក្តៅពីម៉ែឪស្រាប់ហើយ ឥឡូវកម្មក្រាស់មកជួបរឿងចឹងទៀត,,,នាក់ដឹងរឿងច្បាស់គ្មាននាក់ណាក្រៅពីពួកគេ3នាក់នេះទេ គិតមើលទៅគ្នាទើបតែអាយុបុិណ្ណឹងសោះទោះម៉ែឪមិនបានបំពេញតួរនាទីគ្រប់គ្រាន់យ៉ាងណាក៏ដោយ ក៏ពួកគេនៅតែស្រលាញ់ម៉ែឪគេណាស់ ការពារកិត្តិយស័ម៉ែឪណាស់ មិនមែនពួកគេមិនដឹងលឺរឿងអីនោះទេពួកគេដឹងគ្រប់យ៉ាងតែពួកគេមិននិយាយ ព្រោះតែក្តីស្រលាញ់នឹងចង់ការពារនាក់មានគុណ សូមពួកនាក់សារពត៌មានទាំងអស់ល្មមចេះខ្មាស់ក្មេង3នាក់នេះទៅ បើគ្នាមិនចង់និយាយហើយប្រឹងជជីកសួរគ្នាធ្វើអីទៀត???? កុំប្រើពាក្យថាអាសូរ កុំប្រើពាក្យថាអាណិតព្រោះទង្វើនេះគឺគ្រាន់តែជាការរកផលប្រយោជន៍អោយខ្លួនឯងទេ។ ទោះល្អអាក្រក់យ៉ាងណាក៏នៅតែជាម៉ែឪគេដែរ ពួកគេជាអ្នកជួបរឿងនឹងផ្ទាល់ ហើយរឿងអីក៏ដោយវាមិនមែនកើតឡើងតែមួយថ្ងៃទេ រឿងវាចាប់ផ្តើមយូមកហើយ ហើយសួរថាពួកគេដែលនិយាយអាក្រក់ពីម៉ែឪគេអត់?? គ្នានៅតូចណាស់តាមធម្មតាក្មេងបុិណ្ណឹងមិនទាន់ចេះគិតអីទេ គ្រាន់តែនិយាយម្នាក់មួយម៉ាត់ថាម៉ែហែងមិនស្រលាញ់កូនទេ ម៉ែហែងទុកកូនចោល…………តែបុិណ្ណឹងក្មេងល្មមៗប្រាកដជាខឹងតូចចិត្តស្អប់ម៉ែឪខ្លួនឯងបាត់ទៅហើយ តែក្មេងនេះអត់ទេនៅតែស្រលាញ់នឹងការពារម៉ែឪគេណាស់ សូម្បីតែខ្ញុំជាមីងនិយាយប៉ះពាល់ម៉ែឪពួកគេមិនបានផង។ ខ្ញុំដឹង…..ថានាក់ទាំងអស់គ្នាអាណិតស្រលាញ់ក្មេងៗ រហូតដល់មាននាក់ខ្លះខឹងពេកចេម្តាយគ្នាទៀត ទាំងដែររឿងនេះមិនបានធ្លាក់លើខ្លួនឯងផង, សួរថានាក់ណាដែលជានាក់ឈឺជាងគេ???? មិនមែនជា3នាក់នឹងទេហេ??? គ្មានម្តាយឯណាមិនស្រលាញ់កូន ចិត្តខ្មៅ ចិត្តដាច់មិនទាក់ទងកូនដល់ទៅ7ឆ្នាំទេ បើចឹងមែនមិនមែនកូននៅតែស្រលាញ់ម៉ែគេទេ ខ្ញុំមិនបានកាន់ជើងខាងណាទេទាំងពីរនាក់សុទ្ធតែជាបង ខ្ញុំនិយាយអ្វីដែលខ្ញុំដឹងនឹងមើលឃើញផ្ទាល់ភ្នែកទាំងគូររបស់ខ្ញុំ មិនមែនជាការស្មានរឺលឺគេនិយាយហើយយកមកនិយាយបន្តនោះទេ រឿងខ្លះៗបើយើងអាចដឹងមុនថាលិទ្ធផលចុងក្រោយក្លាយជាបែបនឹង ជាពិសេសវាធ្លាក់លើកូនជាទីស្រលាញ់ខ្លួនឯងចឹងទៀតក៏គ្មាននាក់ណាល្ងង់ទៅធ្វើវាដែរ ហើយបើដឹងថាល្បីម៉ាស្រុកខ្មែរធ្លាយចេញដល់ Australia USA Canadaកន្លែងណាក៏ដោយអោយតែមានខ្មែរយើងរស់នៅ,ហើយអ្នកណាទៅឆ្កួតធ្វើវាធ្វើអី??? អាសូរថាល្បីរឿងល្អអីទៅខ្ញុំមិនថាទេ......នាក់ណាក៏ធ្លាប់ធ្វើខុសដែរ សូម្បីតែជាខ្ញុំបើមិនខុសធ្វើម៉េចយើងអាចរកត្រូវឃើញ??? មនុស្សណាមិនមែនព្រះយូឡាយទេ........ឪពុកក៏ចែកឋានទៅហើយ ម្តាយក៏នៅឆ្ងាយ បើអ្នកទាំងអស់គ្នាប្រឹងជជីកសួរនាំគ្នានឹងវាបានអីមកវិញ?? វាអាចជួយអោយបងសេដ្ផារស់ឡើងវិញអត់??វាអាចជួយអោយក្មេងមានបាយសុីអត់??វាអាចជួយអោយគ្នាសប្បាយចិត្តអត់?? គឺអត់ទេ វាមានតែធ្វើអោយគ្នាបាក់ទឹកចិត្ត អន់ចិត្ត តូចចិត្ត ខ្មាស់គេដែលខ្លួនឯងមិនសំណាងដូចក្មេងដទៃទៀត វាក៏អាចក្លាយទៅជាជំងឺបាក់ទឹកចិត្តបានដែរ។ ខ្ញុំក៏យល់ដែរ ពាក្យថាអ្នកកាសែតថាត្រូវយកពត៌មានចុះផ្សាយជូនប្រជាពលរដ្ធអោយដឹងលឺ អ្នកទាំងអស់គ្នាមានសិទ្ធសួរ តែពួកគេក៏មានសិទ្ធមិនឆ្លើយតបដែរ បើគ្នាចង់ឆ្លើយក៏ឆ្លើយទៅ តែបើគ្នាមិនចង់ឆ្លើយហើយឈប់សួរគ្នាទៀតទៅ វាជារឿងផ្ទាល់ខ្លួនគ្នា ទុកសិទ្ធអោយគ្នាខ្លះផង រឿងវាចប់ទៅហើយ យើងក៏មិនអាចកែប្រែវាបានដែរ ហើយនៅនាំគ្នារកខុសត្រូវធ្វើអីទៀតមិនមែនជារឿងត្រូវចាប់នាក់ណាដាក់គុគឯណា.......វាគ្រាន់តែជាការគិតខុស ដើរផ្លូវខុសរបស់ពួកគាត់។។ ខ្ញុំហ៊ាននិយាយថាពួកគាត់ចឹង ព្រោះទះដៃម្ខាងមិនលឺទេ ចង្កៀងផ្ទះនាក់ណាភ្លឺផ្ទះនាក់នឹង ហើយក៏សុំចិត្តដល់អ្នកដែលចង់ផ្តល់ពត៌មានអីនឹងសុំអោយនិយាយអ្វីដែលជាការពិតខ្លះផង រឿងគ្រប់យ៉ាងមានមេឃមានដីដឹងលឺ បើសិនជាមិនខុសស្មើរគ្នាក៏មាននាក់ខុសតិច នាក់ខុសច្រើនដែរ។។ បើសិនជាអ្នកអាណិតស្រលាញ់គ្នាមែន មិនបាច់ធ្វើអីច្រើនទេគ្រាន់តែជួយផ្តល់ជាកំលាំងចិត្ត និងការលើកទឹកចិត្តទៅក៏គ្នាមានអារម្មណ៍កក់ក្តៅដែរ........ពាក្យសំដីដែលខ្ញុំនិយាយគឺជាពាក្យពិតចេញពីចិត្ត មិនបាននិយាយដៀមដាមថាអោយនាក់ណាទេ ហើយក៏មិនបានប្រើពាក្យអីដែលមិនគួរសមរឺឈ្លើយអីដែរ និយាយដោយក្តីស្រលាញ់នឹងគោរព ហើយខ្ញុំមានសិទ្ធនិយាយព្រោះតែគាត់ជាក្មួយខ្ញុំ។ បើសិនជានាក់គ្រប់គ្នាមើលហើយមានការមិនពេញចិត្តត្រង់កន្លែងណាមួយ ក៏តាមតែការយល់ឃើញរបស់នាក់ទាំងអស់គ្នាចុះ តែហាមដាច់ខាតកុំចេខ្ញុំណា ខ្ញុំអត់ចូលចិត្តទេ។ តែអត់ចូលចិត្តមិនមែនបាននយ័ថាមិនចេះចេទេណា..........មិនមែនជារឿងងាយស្រួលទេណាដែលត្រូវសរសេរជាអក្សរខ្មែរ ត្រូវចំណាយពេលអស់ជិត3ម៉ោងទំរាំសរសេរវាចប់ ដឹងថាត្រូវសរសេរពីអីតែពិបាករកនឹកពាក្យ បើសរសេរជា English វាងាយស្រួលជាង តែខ្លាចគេពិបាកមើល ខ្ញុំខំសរសេរនេះគឺដើម្បីក្មួយខ្ញុំទេ
Hmmmmmmmm..........ក្មួយសម្លាញ់" ៕





ដោយ ៖ គន្ធា


Tags: Ith setha Hun Sen