ភ្នំពេញ ៖ កាលពីថ្ងៃទី ០៩ ខែកញ្ញា កន្លងទៅនេះ Channel របស់ផលិតកម្ម រស្មីហង្ស មាស បានធ្វើការបង្ហោះបទចម្រៀងថ្មីរបស់ អ្នកនាង សាន ស្រីឡៃ នៅក្នុងយូធូប ប៉ុន្តែអ្នកគាំទ្រកត់សម្គាល់ឃើញថា ហាក់មិនសូវជាអ្នកទស្សនាទាល់តែសោះ ។
យោងតាមការបង្ហោះគឺបទចម្រៀងនោះមានចំណងជើងថា "អាការៈស្នេហ៍" គឺចម្រៀង និងសម្តែងដោយផ្ទាល់ ដោយ អ្នកនាងសាន ស្រីឡៃ ផ្ទាល់តែម្តង ។ គួរបញ្ជាក់ឲ្យដឹងថា Full MV នេះ គឺមានចំនួនអ្នកទស្សនាមិនដល់ 10k ផង ខណៈបទចម្រៀងរបស់តារាចម្រៀងផ្សេងៗនៅក្នុងផលិតកម្ម គ្រាន់តែចេញមកភ្លាម មានសន្ទុះខ្លាំងគួរឲ្យកត់សម្គាល់ ។
តើបទ "អាការៈស្នេហ៍" នេះ មានចំណុចខ្វះខាតយ៉ាងណា ទើបមិនសូវល្បីល្បាយបែបនេះ? សូមទស្សនាវីដេអូនៅខាងក្រោម ហើយកុំភ្លេចបញ្ចេញមតិនៅខាងក្រោមទាំងអស់គ្នា ៕
ដោយ ៖ គន្ធា