ថ្មីៗនេះមានវីដេអូ ខ្លីមួយ ត្រូវបានគេបង្ហោះឡើង លើគេហទំព័រ Youtube ដែលទាក់ទាញ ការ ចាប់អារម្មណ៍ជាខ្លាំង ។ វីដេអូនោះត្រូវបាន គេស្គាល់ថា ជាភាពយន្តខ្លី បែបអប់រំ ដែលនិយាយ ពី ការ ជួយទុក្ខធុរៈ គ្នាទៅវិញទៅមក និងការធ្វើអំពើល្អ ។ វីដេអូនេះ ផលិតឡើងដោយ ផលិតករ សិង្ហបូរី ដែលពេលនេះ វីដេអូទទួល បានការទស្សនា រហូតដល់ទៅ ២ លានដងទៅហើយ ។ ក្នុង វីដេអូ យើងឃើញ គ្រួសារក្រីក្រ មួយមានឪពុក និងកូនប្រុសម្នាក់ ។ កូនប្រុសមិនដែល ចូលចិត្តឬ យកឪពុកដាក់ក្នុងចិត្ត ឡើយព្រោះតែ គាត់មិនបានធ្វើ អោយគ្រួសារមានបាន ។ រហូតដល់ពេល ឪពុកស្លាប់បាត់ទៅ ទើបកូន រកឃើញអាថ៌កំបាំងមួយ ដែលធ្វើអោយ កូនយកឪពុកធ្វើជា គំរូតែ វាហួសពេលទៅហើយ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ youtube