CamNews

តារា 

ពេជ្រ សោភា ធ្វើ​ខួប​កំណើត ​តែ​មិន​ប្រាប់​អាយុ​ពិត

ភ្នំពេញ៖ តារាចម្រៀងស្រីកាន់ឆ្នាំរបស់ ហង្សមាស នាង ពេជ្រ សោភា កន្លងមកមិន
ដែល ប្រារព្ធខួបកំណើត ឲ្យបានហឹកហ៊ាក់ ដូចតារាដ៏ទៃទេ ហើយនាងក៏បន្តនៅ ជា
មួយភាពសាមញ្ញៗ នេះបន្តទៀត ។ ម្យ៉ាងនាងជាមនុស្ស ដែលចូលចិត្តសន្សំសំចៃ
ជាងចាយប្រាក់ខ្ជះ ខ្ជាយឥតប្រយោជន៍ ទៅលើខួបកំណើត តែមួយថ្ងៃតែចំណាយ
អស់រាប់ពាន់ដុល្លារ ដោយគ្រាន់តែចង់ បង្អួតគ្នាថាគ្រាន់បើ ។

ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗ ដែលពួកអ្នកគាំទ្រ ស្រលាញ់ចង់លេប បាននាំគ្នាប្រារព្ធ
កម្មវិធីនេះ នៅអាហារដ្ឋានមួយ កណ្ដាលទីក្រុងភ្នំពេញ នៅមិនឆ្ងាយប៉ុន្មានពី គេហ
ដ្ឋានរបស់ តារាចម្រៀងស្រីនេះទេ ។ ក្នុងនំខួបកំណើត មានអក្សរថា SP ដែលជា
ពាក្យ នាងស្រលាញ់បំផុត គឺមិនមែនមានន័យថា សោភា មួយម៉ាត់ទេ គឺជាឈ្មោះ
ឪពុកម្ដាយ នាងរួមបញ្ចូល គ្នាទៀតផង ទើបនាងតែងតែ ទន្ទេញពាក្យនេះ ក្នុងចិត្ត
គ្រប់ពេល  ។

 មហាជនជាច្រើន តែងតែឆ្ងល់ថា បើគិតតាមភាព ល្បីល្បាញរបស់ ពេជ្រ សោភា
ត្រឹមប្រាក់ ធ្វើខួបកំណើត ឲ្យធំដុំដូចគេ ដូចជាមិនអត់ទេ តែនាងម្ដ៉េចក៏មិនធ្វើ ឬក៏
នាងមិនចូលចិត្ត ។ ប្រភពមួយបាននិយាយថា ថ្វីដ្បិតតែជា តារាចម្រៀងល្បី តែ
ចរិកនាង សាមញ្ញបំផុត ឥវ៉ាន់នាងប្រើពេលខ្លះ ល្អត្រឹមតែគ្រឿង សំអាងប៉ុណ្ណោះ
ចំណែកខោអាវពេលខ្លះ នាងទិញតែ ផ្សារបឹងកេងកង ឡើងគេស្គាល់មុខទៅហើយ។
សួរថា នាងមានខោអាវថ្លៃ ពាក់ដូចតារាល្បីផ្សេងៗទេ? ប្រាកដជាមិនអត់ទេ តែពេល
ខ្លះនាង ហាក់ធុញថប់ជា មួយនឹងការរៀប ឬកពារ ជាមនុស្សល្បីល្បាញ ដែលត្រូវ
មាន អ្នកហែហមការពារ ពេលខ្លះគេឃើញ នាងហូបនំបញ្ចុកមុខផ្ទះ ពេលខ្លះ នាង
ជិះរ៉ឺម៉កកង់បី ទៅផ្សារជាដើម។

 ដូចនេះ ពេជ្រ សោភា ប្រាកដជាមិនយកលុយ ទៅជះចោល ទៅលើខួបកំណើត ជា
ថ្ងៃមួយ នៃអ្នកម្ដាយដែលគាត់ ពិបាកស្ទើររស់ស្ទើរស្លាប់ ព្រោះតែឲ្យ កំណើតដល់កូន។
ម្យ៉ាងនាងមាន កំណើតពីអ្នកក្រ ស្ទើរតែរកអីហូប មិនបាន ដូចនេះ ពេជ្រ សោភា សុខ
ចិត្តយកលុយ ទៅបរិចាគឲ្យអ្នកក្រ នឹងចាស់ជរាប្រសើរជាង  ។

 តារាចម្រៀង ពេជ្រ សោភា ថ្វីដ្បិតតែធ្វើខួបកំណើត ប៉ុន្តែមិនបានប្រាប់ពីអាយុទេ ខណៈ
ដែលទស្សនិកជនដឹងថា នាងមិនមែន អាយុតិចទេ នាងនៅតែរក្សាបាន នៅសម្រស់
ស្រស់ផូរផង់ ពិសេសគឺរាងដ៏ស្រឡូន ត្រគៀតស្អាត នាងមិនងាយបញ្ចេញ ភាពសិចស៊ី
នេះឡើយ តែមិនអាចលាក់សម្រស់ ពីធម្មជាតិនេះបានទេ ។ ពិសេស ពេជ្រ សោភា
ហាក់ឡូយឆាយ ជាមួយសម្លៀកបំពាក់ថោកៗ តែម៉ូដស្អាត នឹងប្លែក គ្មានអ្នកស្លៀក ពី
មុនសោះ រហូតអ្នកខ្លះ ចោទនាងថា ចំឡងស្ទីលបរទេស ខណៈនាងប្រឹង រកម៉ូដថ្មីម្ដងៗ
គិតចង់ គាំងខួរទៅហើយ៕ 

Photo by LookingTODAy

Photo by LookingTODAy

Photo by LookingTODAy

Photo by LookingTODAy

Photo by LookingTODAy

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pich sophea entertainment singer khmer star