ភ្នំពេញ៖ វីដេអូចម្រៀងមួយបទ ដែលមានចំណងជើងថា «អត្មានិយម» របស់តារាចម្រៀង
ប្រចាំផលិតកម្មថោន នាង មាស សុខ សោភា បានជាប់លើ VEVO ក្នុង YouTube ដែល
នេះជាលើកទី១ ហើយរបស់តារាចម្រៀងខ្មែរ ដែលមានការទទួលស្គាល់ ជាលក្ខណៈអន្តរ
ជាតិបែបនេះ។
VEVO គឺជាស្ថាប័នមួយចាំ វាយតម្លៃលើវីដេអូចម្រៀង ដែលផលិតមានលក្ខណៈHD ហើយ
បទភ្លេង និងទំនុកច្រៀង មិនចម្លងពីគេ គឺនិពន្ធដោយខ្លួនឯងផ្ទាល់។ បើ VEVO ទទួលស្គាល់
គឺវីដេអូនោះ មានបង្ហោះនៅលើ YouTube មានដាក់ឈ្មោះតារាចម្រៀង និងពាក្យថា VEVO
នៅពីក្រោយឈ្មោះនោះ ហើយនៅលើវីដេអូចម្រៀងក្នុង YouTube មានដាក់ត្រាពាក្យ VEVO
នៅគែមខាងស្តាំផងដែរ។
វីដេអូចម្រៀងបទ «អាត្មានិយម» របស់ មាស សុខសោភា គឺថតនៅបរទេស ហើយមានលក្ខណៈ
HD ច្បាស់ត្រជាក់ភ្នែក។ សូមទស្សនាវីដេអូចម្រៀង ៖
ផ្តល់សិទ្ធដោយ៖ ដើមអំពិល