CamNews

កីឡាអន្តរជាតិ 

Dortmund បាន​ត្រឹម​ស្មើ ១-១ ទល់​នឹង Liverpool យប់​មិញ​នៅ Europa League

(ក្រុងប៊ែឡាំង)៖ ក្រុមឈរនៅលំដាប់ទី២របស់អាល្លឺម៉ង់ Borussia Dortmund លេងបានត្រឹមស្មើទល់នឹងក្រុមភ្ញៀវ Liverpool ១-១ យប់មិញនេះសម្រាប់ជើងទី១ នៃវគ្គ៨ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ពានរង្វាន់ UEFA Europa League ។

Dortmund បិះចាញ់ទៀតយប់មិញនេះ ចេះខ្សែការពារ Mats Hummels ស៊ុតគ្រាប់តាមបានស្មើ ១-១ វិញនៅនាទី ទី៤៨ ដើមវគ្គទី២ ក្រោយពេលកីឡាករ Divock Origi ស៊ុតគ្រាប់នាំមុខឲ្យហង្សក្រហម Liverpool នៅនាទីទី៣៦ រហូតដល់បញ្ចប់នៃការប្រកួតពេញម៉ោង៩០នាទីតែម្តង ។

ការរបូត១គ្រាប់ក្នុងទឹកដី និងអាចស៊ុតបញ្ចូលទីគេបានត្រឹមតែ១គ្រាប់បែបនេះ បានធ្វើឲ្យក្រុមលេងនៅ Bundesliga មួយនេះ ប្រឈមទៅនឹងការជ្រុះចេញពីវគ្គ៨ក្រុមចុងក្រោយណាស់ ត្បិតត្រូវមកផ្ទះ Liverpool នៅទឹកដី Anfield ក្នុងជើងទី២ តម្រូវឲ្យរកគ្រាប់បាល់បញ្ចូលទីបានដាច់ខាត ដើម្បីមានឱកាសចរចាបាន ព្រោះមាន១គ្រាប់ក្នុងក៏ពិតមែន តែក៏បានរបូតវិញ១គ្រាប់ផងដែរ ។

សម្រាប់ឯលទ្ធផល៣ប្រកួតយប់មិញនេះដែរ គឺម្ចាស់ផ្ទះ Athletic Bilbao ចាញ់ Sevilla ២-១, ម្ចាស់ផ្ទះ Braga ចាញ់ Shakhtar Donetsk និងម្ចាស់ផ្ទះ Villarreal ឈ្នះភ្ញៀវ Sparta Prague ២-១ ក្នុងជើងទី១ នៃវគ្គ៨ក្រុមដូចគ្នា ៕

 

ផ្តល់សិទ្ធដោយ ៖  ខ្មែរថកឃីង