(ក្រុងម៉ូនិច)៖ អ្នកគាំទ្រក្លឹប Borussia Dortmund ១រូបបានស្លាប់ ពេលម្ចាស់ផ្ទះបានយកឈ្នះក្រុមភ្ញៀវ Mainz 05 ដោយលទ្ធផល ២-០ ក្នុងក្របខណ្ឌ Bundesliga រាត្រីថ្ងៃអាទិត្យយប់មិញដោយសារតែមានជំងឺបេះដូងនៅកីឡដ្ឋាន Signal Iduna Park ។
សារព័ត៌មាន Dailymail បានឲ្យដឹងថា បុរសដែលមានវ័យ៨០ឆ្នាំ បានស្លាប់ដោយសារតែជំងឺបេះដូង ពេលកំពុងអង្គុយ ទស្សនាការប្រកួតនៅកៅអីស្ថិតនៅ ទិសនិរតីនៃកីឡដ្ឋា Signal Ibuna Park ដែលធ្វើឲ្យក្នុងកីឡដ្ឋានស្ងាត់ និងការ ប្រកួតត្រូវបានផ្អាក១៥១០នាទី ដើម្បីស្មឹងស្មាធចំពោះវិញ្ញាណខន្ធអ្នកគាំទ្រដែល បានចែកឋានទៅ ដែលបានច្រៀង ចម្រៀងដែលមានចំណងជើងថា “You’ll Never Walk Alone” គ្រាដែលមានអ្នកគាំ ១រូបទៀតត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ ដោយសារជំងឺបេះដូងដូចគ្នា ។
នាយកប្រតិបត្តិក្លឹប Borussia Dortmund លោក Reinhard Rauball រូបលោក និងសមាជិកក្លឹបទាំងអស់សូមចូលរួម មរណទុក្ខដ៏ក្រៀមក្រំនេះចំពោះក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់សព និងវិញ្ញានខន្ធនៃទៅកាន់សុគតិភពចុះ ។
ក្នុងការប្រកួតពេញម៉ោងនោះដែរ កីឡាករ Marco Reus រកបានគ្រាប់ទី១នៅនាទីទី៣០ មុនពេលអតីតកីឡាករខ្សែ បម្រើបិសាចក្រហម Shinji Kagawa រកបានគ្រាប់ទី២ នៅនាទីទី៧៣ ដើម្បីទទួលបាន៣ពិន្ទុបន្ថែមក្នុងទឹកដី បង្រ្គប់ ៦១ពិន្ទុឈរនៅលេខ២ក្នុងតារាង Bundesliga សប្តាហ៍ទី២៦ តាមពីក្រោយក្រុមកំពូលតារាង Bayern Munich ៥ពិន្ទុ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី