CamNews

តារា 

អ្នកស្នេហាសិល្បៈខកចិត្តមិនស្ទើរមិនបានឃើញរូបអាក្រាត Jennifer Lawrence និង Kate Upton ក្នុងពិពណ៌សិល្បៈ

កាលពីសប្តាហ៏មុន ក្រុមហ៊ុន Cory Allen Contemporary Art  បាននិយាយថា៖ រូបអាក្រាត របស់ Jennifer Lawrence  និងKate Upton នឹងត្រូវដាក់បង្ហាញក្នុងពិពណ៌សិល្បៈ ឆាប់ៗនេះ ប៉ុន្តែ ពិតជាគួរឲសោកស្តាយណាស់ សំរាប់អ្នកស្រលាញ់វិស័យសិល្បៈទាំងអស់គ្នា ដែលមិនបានឃើញ រូបអាក្រាតរបស់ Jennifer Lawrence និង Kate Upton នៅក្នុងពិពណ៌សិល្បៈ នោះ ដោយសារតែ មានការកែប្រែបន្តិចបន្តួច។






សំរាប់ការតាំងពិពណ៌សិល្បៈ ក្នុងរដ្ឋ
Florida នាពេលឆាប់ៗនេះ លោក XVALA បានសំរេចចិត្ត នឹងមិនដាក់បញ្ចូលរូបអាក្រាត របស់ Jennifer Lawrence និងKate Upton ដែលត្រូវបាន ពួកhacker លួចបានកាលពីសប្តាហ៏មុន តាមរយៈទូរស័ព្ទដៃរបស់តារាទាំងនោះ។ XVALA គិតថាវាគឺជាគំនិត ត្រឹមត្រូវ ក្នុងការ រក្សារូបទាំងនោះ ឲនៅទ្រង់ទ្រាយដើមដដែល។




តើមានមូលហេតុអ្វី ដែលធ្វើឲ លោក​
XVALA កែប្រែចិត្តដូច្នោះ? គាត់បាននិយាយ នៅក្នុងសេចក្តី ថ្លែងការណ៏ឲ E! News ថា៖ ឥលូវនេះ រូបទាំងនោះ មិនមែនជារូបដែលត្រូវបាន hack ទៀតទេ ប៉ុន្តែវាត្រូវបានប្រកាសនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ថាជាការលួចទ្រព្យសម្បត្តិផ្ទាល់ខ្លួនទៅវិញ។​ ប៉ុន្មានថ្ងៃ មុននេះ XVALA បានប្រកាសថា៖ គាត់នឹងដាក់បង្ហាញរូបទាំងនោះក្នុងពិពណ៌សិល្បៈ  ថ្វីបើមានការរិះគន់ ពីសំណាក់សាធារណៈជនក៏ដោយ ពីព្រោះតែគាត់ចង់ពណ៌នា រូបនោះជាសិល្បៈពិតៗ។ ផ្ទុយទៅវិញ គឺ គាត់ ចង់រកចំណូលតាមរយៈរូបទាំងនោះសោះ។


 

 


ប្រែសំរួលដោយ៖  ចិត្រា
ប្រភព៖  thehollywoodgossip