ជាតារាល្បីមួយរូប រាល់អំពើនិងការនិយាយស្តីរបស់ខ្លួន តែងតែត្រូវបានគេ ចាប់អារម្មណ៍
ហើយនឹងលើកយកមកពិចារណា ។ ប្រសិនបើល្អ តារានោះនឹងទទួលបានការស្រឡាញ់
និងគាំទ្រច្រើន តែប្រសិនបើអាក្រក់វិញ តារានោះនឹងត្រូវទទួលរងការ រិះគន់យ៉ាងចាស់ដៃ
ជាមិនខាន ។
ថ្មីៗនេះគេហទំព័រ Whattodowiththekids បានបើកការបោះឆ្នោតដើម្បីស្រង់មតិមួយ ដើម្បី
អោយដឹងថាតើតារាៗណាខ្លះ ដែលមានឈ្មោះល្អហើយទទួលបានការគាំទ្រ ជាគំរូល្អដល់
យុវវ័យក្នុងឆ្នាំ ។ នៅក្នុងចំនោមតារាស្រីដែលត្រូវបានជ្រើសរើសនោះ គេឃើញតារាចំរៀង
ស្រីដ៏ល្បី Taylor Swift ទទួលបានការគាំទ្រច្រើនជាងគេ ជាតារាស្រីដែលជាគំរូល្អដល់ក្មេងៗ
និងយុវវ័យ ។ លេខ ៣ និងលេខ ៤ បានទៅលើព្រះនាងរបស់អង់គ្លេស Kate Middleton និង
តារាសំដែងទូរទស្សន៍ Oprah Winfrey ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14