មានប្រភពមួយបានប្រាប់ HollywoodLife.com ថា៖ លោក John Mayer ដែលជាអតីតសង្សារ របស់ Taylor Swift មានប្រវត្តិធ្លាប់ណាត់ជួបតារាហូលីវូដ ស្រីស្អាតៗ ជាច្រើននាក់ ហើយគោលដៅថ្មី របស់គាត់គឺ នាង Jennifer Lawrence ទាំងមិនខ្វល់ថា នាង កំពុងទាក់ទងគ្នាជាមួយ Chris ទេ។ គាត់នឹងព្យាយាម យកឈ្នះបេះដូងនាងឲទាល់តែបាន។
ប្រភពមួយ នោះបានបន្តទៀតថា៖ Jennifer Lawrence អាយុ ២៤ឆ្នាំ កំពុងមានទំនាក់ទំនងជាមួយ Chris Martin រីឯ John Mayer ដែល មានអាយុ ៣៦ឆ្នាំ នោះមិនខ្វល់ពីរឿងនេះឡើយ។ ជាការពិត ដរាបណាJennifer Lawrence មិនទាន់ ពាក់ចិញ្ចៀន រៀបការ John នៅតែ ចែចង់នាងបន្តទៀត។
John បានណាត់ជួប Jennifer នៅឯភោជនីយដ្ឋាន Medieval Times ក្នុងរដ្ឋ Los Angeles កាលពី ខែមិថុនា ឆ្នាំ២០១២ ដោយគាត់តែងតែមានរបស់អ្វីមួយឲនាង។ ជាមួយគ្នាគាត់ក៏បានចែចង់ តារាល្បីៗ ជាច្រើន ទៀតដូចជា Katy Perry Jennifer Aniston Jessica Simpson និង Taylor Swift ផងដែរ។ John សំរេចចិត្ត យកឈ្នះ បេះដូង Jennifer ឲបាន។ កាលពីថ្ងៃទី២៩ សីហា ថ្មីៗនេះ ពួកគេទាំងពីរ បានញ៉ាំ អាហារពេលល្ងាចជាមួយគ្នា ក្នុងភោជនីយដ្ឋាន Cecconi នៅឯ ហូលីវូដខាងលិច។ ចុះចំណែក Chris Martin វិញនោះ គិតយ៉ាងណាទៅ?
ប្រែសំរួលដោយ៖ វិចិត្រ
ប្រភព៖ hollywoodlife