CamNews

ពិធីការនីទូរទស្សន៍ស្លៀក bikini ទាក់ទាញទស្សនិកជន ក្នុងឱកាស Euro

ស្ថានិយទូរទស្សន៍ Guangdong បានអនុញ្ញាតអោយពិធីការនីស្លៀកពាក់ bikini បង្ហាញសាច់
ខណៈពេលកំពុងធ្វើការផ្សាយព័ត៌មានអាកាសធាតុ នៅឯពហុកីឡាដ្ឋាន ក្នុងឱកាស Euro 2012។

ជុំផ្ដាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ Euro 2012 ចាប់ផ្ដើមពីថ្ងៃទី ៨មិថុនា។ ស្ថានិយទូរទស្សន៍ធំៗ
មួយចំនួនរបស់ចិន បានស្វែងរកគ្រប់មធ្យោបាយដើម្បីធ្វើអោយ Euro 2012 មានភាពទាក់ទាញ
ជាអតិបរមា។ ក្នុងនោះ ស្ថានិយទូរទស្សន៍ Guangdong បានអនុញ្ញាតអោយពិធីការនីស្លៀកពាក់
ឈុត bikini ដ៏ស្រស់ស្អាត បង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ក្នុងកម្មវិធីព្យាករណ៍អាកាសធាតុ
សម្រាប់
Euro 2012 ។

ពិធីការនីស្លៀកពាក់ឈុត bikini ផ្សាយព័ត៌មានព្យាករណ៍អាកាសធាតុសម្រាប់ Euro 2012

ទំព័រ Yangcheng បានទាក់ទងទៅអ្នកទទួលខុសត្រូវកម្មវិធី ប៉ុន្ដែពួកគេបានសំដែងការស្ទាក់ស្ទើរ
នៅពេលនិយាយដល់ការផ្លាស់ប្ដូរនេះ។ ចំណែកអ្នកដឹកនាំការផលិតវិញ នៅពេលទទួលបាន
ទូរស័ព្ទរបស់អ្នកកាសែត លោកក៏និយាយដោយសម្លេងមិនចេះអនុគ្រោះ និងបានថ្លែងថា កំពុង
សម្រាក់ ពិបាកនិយាយគ្នាណាស់ រួចក៏បិទទូរស័ព្ទ។

ទោះជាយ៉ាងណាក៏ដោយ ពិធីការ ពិធីការនីដែលមានភារកិច្ចផ្សាយព័ត៌មានពី Euro 2012 រួម
នឹងទស្សនិកជន គឺសុទ្ធតែបានរិះគន់ចំពោះ "ក្បាច់ច្នៃប្រឌិត" មួយនេះ របស់ស្ថានិយទូរទស្សន៍
Guangdong។

យោងតាមទំព័រ Yangcheng នេះដដែល បានអោយដឹងថា អ្នកធ្វើការងារទាក់ទឹននឹងកីឡា គឺ
សុទ្ធតែបានចាប់អារម្មណ៍ និងចូលចិត្តនឹងឈុត bikini របស់ស្ថានិយទូរទស្សន៍ Guangdong ។
អគ្គនាយករងផ្នែកផលិតកម្មវិធីកីឡារបស់ស្ថានិយទូរទស្សន៍
Shenzhen និយាយថា ៖ "ខ្ញុំគិតថា
វានឹងអស្ចារ្យជាងនេះ ប្រសិនអញ្ជើញនាង កាន លូលូ(Gan LuLu) មកធ្វើជាពិធីការនី"។ ទន្ទឹម
នឹងនេះ អ្នកសារព័ត៌មាននៅស្ថានិយទូរទស្សន៍ប៉េកាំង បានបញ្ចេញការព្រួយបារម្ភ ៖ "ស្ថានិយ
ទូរទស្សន៍ Guangdong បានធ្វើយ៉ាងនេះហើយ តើយើងនឹងមានទស្សនិកជនពីណាទៀត"។


ពិធីការនីស្លៀកឈុតក្ដៅសាច់

ទូរទស្សនិកជននៅចិន ក៏មានការយល់ឃើញផ្ទុយគ្នា ដោយអ្នកប្រឆាំងយល់ថា កម្មវិធីនេះធ្វើ
អោយមានផលប៉ះពាល់ដល់ក្មេងៗ ហើយអ្នកខ្លះនិយាយថា ស្ថានិយទូរទស្សន៍នេះ បានធ្វើអោយ
ការមើលបាល់ទាត់ ទៅជាការមើលស្រីសិចស៊ីទៅវិញ។ ចំណែកអ្នកគាំទ្រវិញ ក៏ថ្លែងថា នេះគឺជា
ការវិវត្ដមួយដ៏អស្ចារ្យ ដែលជួយអោយកម្មវិធីកីឡាបានរួចផុតពីភាពតានតឹង ទន្ទឹមនឹងនេះ វាក៏បាន
ជួយអោយទូរទស្សនិកជនមិនងងុយគេងផងដែរ។

ចាប់តាំងពីដើមរដូវក្ដៅមកដល់ពេលនេះ ស្ថានិយទូរទស្សន៍របស់ចិន បានបញ្ចេញ និងប្រើប្រាស់
ស្រីស្អាតសិចស៊ីដើម្បីបង្កើតភាពត្រជាក់ភ្នែកដល់កម្មវិធី។ ថ្មីៗនេះ នៅក្នុង gameshow Battle of
the senses របស់ TVB តារាសំដែង Eric Tsang Chi-wai រួមជាមួយនឹងតារាស្រីស្លៀក bikini ជា
ច្រើនរូប បានបង្កើតល្បែងកំសាន្ដជាច្រើននៅឯអាងហែលទឹក។ កាលពីខែមុននេះ តារាសំដែងស្រី
តៃវ៉ាន់ បានដោះសម្លៀកបំពាក់នៅលើកញ្ចក់ទូរទស្សន៍ ដោយនៅសល់តែ bikini នៅក្នុងកម្មវិធី
Here Comes KangXi ដែលត្រូវបានដឹកនាំដោយ
Dee Hsu(Small S)។ ប៉ុន្ដែ តារាដែលធ្វើអោយ
មានការចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ Liy Yu Xin ដោយសារនាងបានបង្កើតឈុតឆាកប្ដូរ bikini
នៅក្នុងទឹក ដែលបានធ្វើអោយមានការរិះគន់យ៉ាងខ្លាំងក្លាក្នុងរយៈពេលកន្លង៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE


Tags: sexy star china chinese scandal