CamNews

ភាពយន្ត 

កុំភ្លេចមកជួបកំលោះសង្ហា Yang Yang និងកញ្ញាស្រស់ស្អាត Liu Yifei នៅក្នុងរោងភាពយន្ត

កំសាន្ត ៖ គ្រាន់តែឮភ្លាម តើសុភាពនារីណាទប់ចិត្ត មិនទន់ជង្គង់មិនបាន? នៅមានឈុតឆាកមនោសញ្ចេតនាដ៏ជ្រាលជ្រៅជាច្រើនទៀតក្នុងរឿង “Once Upon A Time” ដែលកំពុងចាក់បញ្ចាមងក្នុងរោងភាពយន្ត។

“Once Upon A Time” ដំណាលពីស្នេហារវាងទេវតាមួយអង្គ ដែលជារាជទាយាទរបស់ទេវតាព្រះនាម Ye Hua និងទេវតាកញ្ជ្រោងព្រះនាម Bai Qian ដែលឆ្លងកាត់ឧបសគ្គជាច្រើនក្នុង 3 ជាតិ។  



បើនិយាយពីតារាសម្តែងវិញ ហ្វេនប្រាកដជាស្គាល់គឺប្រុសស្អាត Yang Yang (សម្តែងក្នុងរឿង “Love O2O” “I Belong To You” និង “The Lost tomb”) និងតួស្រីដែលមានសម្រស់ដូចទេពប្សរកញ្ញា Liu Yifei (សម្តែងក្នុងរឿង “The Return of Condor Heroes” និង “Never gone”)។​

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីថ្ងៃចាក់បញ្ចាំងកាលពីថ្មីៗកន្លងទៅ “Once Upon A Time” ទទួលបានការគាំទ្រ និងកោតសរសើរមិនដាច់ពីមាត់ពីអ្នកដែលបានទស្សនាហើយ ដូច្នេះហ្វេនប្រាកដជាមិនឲ្យភាពយន្តនេះកន្លងទៅឡើយ។​




ចុចទីនេះដើម្បីទស្សនា​ trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia,www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕




ដោយ ៖ គន្ធា

ប្រភព ៖ Westic Media Limited 


Tags: Once Upon A Time Movie article