CamNews

តារា 

តើតារាចម្រៀងវ័យក្មេង ទេព បូព្រឹក នឹងប្តឹងបុរសម្នាក់ ដែលសួរនាងរឿងលក់ខ្លួន ដែរ ឬទេ?

ភ្នំពេញ ៖ តារាចម្រៀងវ័យក្មេងដែលកំពុងតែទទួលបាននូវសន្ទុះយ៉ាងខ្លាំង គឺកញ្ញា ទេព បូព្រឹក បានជួបរឿងដ៏ក្តៅក្រហាយមួយ ក្រោយមានបុរសម្នាក់បានធ្វើការខមមិននៅលើរូបកញ្ញា ដោយសាកសួរកញ្ញាថា "លក់ខ្លួនមែនបងថ្លៃអត់នឹង"​ ។ 

ដំបូងឡើយម្ចាស់បទ​ "ឯកាលើសដើម" រូបនេះគិតថា នឹងប្តឹងបុរសម្នាក់នោះដែរ ព្រោះយល់ថាមើលងាយកត្តិយសខ្លួនខ្លាំង ប៉ុន្តែមើលនេះបន្តិចកញ្ញា ក៏បានលើកឡើងនៅគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា "ដោយសារការសំណូមពរពីបងប្អូន នឹង ការសុំទោសរបស់គាត់ ចំពោះរឿង Comments ពាក្យមិនសមរម្យ លើរូបនាងខ្ញុំ កាលពីមិ្សលមិញ នេះ នាងខ្ញុំនឹងបញ្ចប់រឿងត្រឹមនេះចុះ តែសូមមេត្តាកុំប្រើសម្តីបែបនឹង ដោយគ្រាន់តែមើលសំបកក្រៅលើមនុស្សស្រីថ្ងែក្រោយ ហើយក៍អរគុណបងប្អូនដែលជួយគ្រាំទ្រ នឹង ក្តីស្រលាញ់" ។ 

សរុបមកវិញ តារាចម្រៀងស្រីរូបនេះ សម្រេចចិត្តនឹងមិនប្តឹងដល់បុគ្គលម្នាក់នោះឡើយ តាមដូចដែលការលើកឡើងខាងលើ ៕





ដោយ ៖ គន្ធា


Tags: Tep boprek Pech solika G-davith