CamNews

តារា 

អានសារថ្មីមួយទៀតរបស់ ទេព បូព្រឹក្ស ហើយ ច្បាស់ជាចត់បាយ

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះមានសារព័ត៍មានក្នុងស្រុកមួយបានចុះផ្សាយក្រោមព័ត៌មានចំណងជើងថា៖ "ទេព បូព្រឹក្ស ឈ្លោះគ្នា​ជាមួយ សុគន្ធ និសា និង ណុប បាយ៉ារិទ្ធ បូករួមទាំងក្រុមផលិត" ។ 

នៅក្នុងផងដែរ ម្ចាស់បទ "My សង្សារ" បានបង្ហោះសារមួយឃ្លា ធ្វើឲ្យអ្នកដែលចុះព័ត៌មានមិនពិត អំពីកញ្ញា ច្បាស់ជាចត់បាយ ដោយលើកឡើងថា "តើការរស់នៅ ដែលមានសេក្តីសុខ សុភមង្គលរៀងៗខ្លួន វាពិបាកណាស់មែនទេ បានជាមនុស្សមួយចំនួន នៅមិនសុខ ចូលចិត្តតែបង្កើតបញ្ហាដល់អ្នកដទៃ ម្តងហើយម្តងទៀត ហេតុអី? ឬ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន?អ្នកធ្លាប់សាកយកចិត្តគេ មកដាក់ចិត្តខ្លួនឯងទេ?" ។ 

តារាចម្រៀងស្រីប្រចាំផលិតកម្ម ហង្សមាស រូបនេះបន្ថែមទៀតថា "ធ្លាប់គិតថាវាហួសហេតុពេកទេ? ប្រាប់ត្រង់ចុះ នាងខ្ញុំហត់និងបកស្រាយ ហត់នឹងចិត្ត មនុស្សសព្វថ្ងៃ គិតតែប្រយោជន៍ខ្លួនឯង តើសេចក្តីសុខរបស់អ្នក វាជាការបំផ្លាញអ្នកដទៃមែន???? តែសំខាន់ស្នាមញញឹមនាងខ្ញុំនៅតែមានសំរាប់ក្រុមគ្រួសារនឹងសំរាប់ខ្លួនឯង ជាពិសេសសំរាប់fanសំណព្វចិត្តរបស់ខ្ញុំទាំងអស់គ្នា ទេព បូព្រឹក្ស" ៕


ដោយ ៖ គន្ធា


Tags: Tep boprek Pech solika G-davith